37 C
Phnom Penh
Friday, April 19, 2024

លោក យន្ត មីន៖ មន្រ្តីបក្សប្រជាជនកម្ពុជានៅមូលដ្ឋានដែលកំពុងកាន់អំណាច ត្រូវប្រព្រឹត្តអំពើល្អជាមួយពលរដ្ឋគ្រប់វេលា

ស្តាប់អត្ថបទជាសំឡេង

កោះកុង៖ លោក យន្ត មីន សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានបន្តក្រើនរម្លឹកដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំថ្មស ចាំបាច់ប្រព្រឹត្តអំពើល្អជាមួយប្រជាពលរដ្ឋរបស់ខ្លួនឱ្យគ្រប់ពេលវេលា រួមទាំងការសាងទង្វើល្អ ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់លើការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនានាក្នុងមូលដ្ឋាន គប្បីមន្រ្តីគណបក្សត្រូវតែបំពេញភារកិច្ចទាំងនេះប្រកបដោយទទួលខុសត្រូវ ហើយស្របតាមគោលការណ៍ច្បាប់ផងដែរ។

នេះជាការពញ្ញាក់ស្មារតីរបស់លោក យន្ត មីន សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកោះកុងទៅកាន់ក្រុមសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាឃុំថ្មស ស្រុកបូទុមសាគរ ក្នុងសន្និបាតបូកសរុបការងារគណបក្សប្រជាជនកម្ពុជាឃុំថ្ម។

លោកគូសបញ្ជាក់ទៀតថា នៅពេលសមាជិកបក្សប្រព្រឹត្តល្អជាមួយប្រជាពលរដ្ឋ នោះពលរដ្ឋនឹងមានភាពកក់ក្តៅមានទំនុកចិត្តលើការដឹកនាំរបស់អាជ្ញាធរមូលដ្ឋាន ទង្វើនេះពិតណាស់ពលរដ្ឋនឹងប្រើសន្លឹកឆ្នោតរបស់ពួកគាត់បោះជូនគណបក្សប្រជាជនគ្រប់ៗអាណត្តិទាំងអស់ ហើយយើងទទួលបានភាពជោគជ័យលើការដណ្តើមជ័យជម្នះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាខែមិថុនា ខាងមុខនេះ។

បន្ថែមលើនេះ លោក ជំរុញឱ្យមានការសាមគ្គីភាព និងឯកភាពផ្ទៃក្នុងគណបក្សឱ្យល្អត្រឹមត្រូវ ពង្រឹងរចនាសម្ព័ន្ធស្របតាមទិសស្លោករបស់គណ:បក្សប្រជាជនកម្ពុជា គឺ រក្សាសមាជិកចាស់ កៀគរបញ្ចូលសមាជិកថ្មីបន្ថែម ដើម្បីជាគ្រឹះរឹងមាំ ក្នុងការរកសម្លេងគាំទ្រ ដោយអនុវត្តតាមគោលនយោបាយប្រកបដោយប្រសិទ្ធិភាព។

ម្យ៉ាងវិញទៀត គួរចៀសវាងការបែកបាក់សាមគ្គីផ្ទៃក្នុង ដែលត្រង់ចំណុច ធ្វើឱ្យដៃគូប្រកួតប្រជែងរបស់យើងមានឱកាសទាញយកប្រជាប្រិយភាព។

ប្រាប់សារព័ត៌មាននៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារគណបក្សប្រជាជនកម្ពុជាឃុំថ្មស លោក អិក គួន មេឃុំថ្មស និងជាប្រធានគណបក្សប្រជាជនកម្ពុជាឃុំថ្មស លើកឡើងថា ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោក សុទ្ឋតែទទួលបានប្រយោជន៍ពីគោលនយោបាយអភិវឌ្ឍន៍ឃុំ សម្រាប់អាណត្តិទី៥នេះរួមមាន៖ការបង្កើតពង្រីកមុខរបរ ការងារ វិស័យកសិកម្ម សន្តិសុខសណ្តាប់ធ្នាប់ សាងសង់សាលារៀន ផ្លូវថ្នល់ សេវាសាធារណៈ ព្រមទាំងវិស័យដែលជាតម្រូវការចាំបាច់ផ្សេងៗជាច្រើនទៀត ដើម្បីឆ្លើយតបតាមគោលនយោបាយរាជរដ្ឋាភិបាល។

បើនិយាយក្នុងបរិបទអំឡុងពេលជំងឺកូវីដ-១៩ រីករាលដាលខ្លាំង គឺអាជ្ញាធរឃុំថ្មស បានប្រឹងប្រែងសម្របសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីទទួលបានថ្នាំវ៉ាក់សាំងបង្ការ និងផ្តល់សាច់ប្រាក់ឧបត្តម្ភ ណែនាំឱ្យពលរដ្ឋចូលរួមអនុវត្តវិធានការសុខាភិបាល ដែលគោលការណ៍ដ៏មានប្រសិទ្ធភាពរាជរដ្ឋាភិបាលដាក់ចេញឱ្យអនុវត្ត៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

spot_img