36 C
Phnom Penh
Saturday, April 20, 2024

លោក ខៀវ កាញារិទ្ធ ស្នេីអាជ្ញាធរ​ឆ្លេីយ តប​ឱ្យ​បាន​រហ័ស​ចំពោះ​ករណី​ជនបង្កបើកបរទាំងស្រវឹងលើសល្បឿនកំណត់បុកមួយគ្រួសារ

(ភ្នំពេញ)÷ លោកខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន​ស្នេីអាជ្ញាធរ​ឆ្លេីយតប​ឱ្យ​បាន​រហ័ស​ចំពោះ​ករណី​ជនបង្កបើកបរទាំងស្រវឹងលើស ល្បឿនកំណត់បុកមួយគ្រួសារដែលមានកូនតូច​ ហេីយព្យាយាមរត់គេចនៅលេីស្ពានជ្រោយចង្វា នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។

រដ្ឋមន្រ្តីក្រសួង​ព័ត៌មាន​បានបង្ហោះ​សារដូច្នេះ​ ក្រោយ​ពេល​បុគ្គល​ល្បី​ៗជាច្រើន​  បានចែក​រំលែក​ពីករណី​គ្រោះថ្នាក់ចររាណ៍​នេះ​  ដោយចាត់ទុកជារឿង​អយុត្តិធម៌​ក្នុង​សង្គម​ ។

​ប្ដីប្រពន្ធព្រមទាំងកូនតូចមួយសង្ស័យប្រហែលទើបតែចេញពីមន្ទីរពេទ្យបានធ្វើដំណើរតាមកាត់ស្ពានជ្រោយចង្វាស្រាប់តែ មានរថយន្តស៊េរីទំនើបមួយគ្រឿង បើកស្របទិសគ្នាជាមួយនឹងម៉ូតូតាមកាត់ស្ពានជ្រោយចង្វារក្នុងទិសដៅពីលិចមកកើតស្រាប់តែមកដល់ចំណុចនឹងចុងគល់ស្ពានជ្រោយចង្វារត្រូវបានបុកម៉ូតូពីខាងក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យម៉ូតូ និងមនុស្សមានឪពុកម្តាយ និងកូនផ្លោងមកជាមួយគ្នាប្រហែលជាង ១០០ ម៉ែត្រ។

ក្រោយបេីកបុករួចបានព្យាយាមបេីករត់តាមបណ្តោយផ្លូវ កែវចិន្តាតែត្រូវសមត្ថកិច្ចតាមឃាត់បានត្រូវបញ្ចូនខ្លួនអ្នកបេីកបរមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រោយចង្វារ។

បេីតាមលោកផន​ ផល្លា​  ប្រធាន​មណ្ឌល​មែកឈេី​បាន​ឱ្យដឹង​ថា​ កូនតូច​មិនទាន់​ដឹង​ខ្លួន​នៅ​ឡើយទេ​ ខណៈ​ករណី​នេះត្រូវ​បាន​បញ្ចប់​ដោយសំណង​២៥០០ដុល្លារ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

spot_img