28 C
Phnom Penh
Saturday, April 20, 2024

លោកស្រី អ៊ូច លក្ខិណា មន្ត្រីសាខាពន្ធដារខេត្តកំពង់ស្ពឺកំពុងប្រព្រឹត្តអំពើពុករលួយតាមរយៈការកេងប្រវ័ញ្ចលើប្រាក់បន្ថែមនៃការបង់ពន្ធ

ខេត្តកំពង់ស្ពឺ ៖ មន្ត្រីសាខាពន្ធដារខេត្តកំពង់ស្ពឺ ឈ្មោះ អ៊ូច លក្វិណា ត្រូវបានម្ចាស់ដេប៉ូប្រេងឥន្ធនៈមួយកន្លែងចោទប្រកាន់ថា បានប្រើល្បិចកេងបន្លំ ដោយយកប្រាក់បង់ពន្ធរបស់អាជីវករលើសពីច្បាប់កំណត់។

លោកស្រី ធឿង រចនា ម្ចាស់ដេប៉ូប្រេងឥន្ធនៈ មាន ឈ្មោះ ធឿង រចនា ស្ថិតនៅភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៣ បានឲ្យដឹងថា កន្លងមក រាប់ឆ្នាំមកហើយ មន្ត្រីសាខាពន្ធដារខេត្តកំពង់ស្ពឺ លោកស្រី  អ៊ូច លក្ខិណា បានតម្រូវគាត់ឲ្យជាម្ចាស់សហគ្រាសដេប៉ូតេលា ស្ថិតនៅភូមិឃុំខាងលើ ឲ្យបង់ប្រាក់ពន្ធប្រចាំខែឲ្យមកលោកស្រី ក្នុងខែ តម្លៃ១៥មុឺនរៀល ជារៀងរាល់ខែ ពេលខ្លះតម្រូវឲ្យបង់ ចាប់ពី៣ ខែ ទៅ១ ឆ្នាំ មុន ក៏មានដែរ ដោយប្រាប់ម្ចាស់ដេប៉ូថា ផ្ញើតែលុយតាមការកំណត់ហ្នឹងមក ម្ចាស់មិនបាច់មកបង់ផ្ទាល់ក៏បានដែរ។

យោងតាម អ្នកស្រី ធឿង រចនា បានបន្តទៀត ការប្រមូលពន្ធ និងបង់ពន្ធលើដេប៉ូប្រេងឥន្ទន:របស់គាត់នោះ គឺតាមតែបបូរមាត់របស់ លោកស្រី អ៊ូច លក្ខិណា ជាមន្រ្តីសាខាពន្ធដារខេត្តកំពង់ស្ពឺតែប៉ុណ្ណោះ ដោយអ្នកស្រីពុំសូវយល់ពីច្បាប់ទម្លាប់ផងនោះ ពេលខ្លះគាត់បានសុំចរចាក្នុងតម្លៃក្រោម ១៥ មុឺនរៀលដែរ ដោយ គាត់បានលើក ហេតុផលប្រាប់ថា ពេលខែខ្លះគាត់ក៏លក់ដូរដាច់គួរសម ពេលខ្លះគាត់លក់មិនដាច់ក៏មានដែរ បានជាគាត់សុំចុះនោះ ក៏ប៉ុន្តែ លោកស្រី អ៊ូច លក្ខិណា ជាមន្ត្រីពន្ធដារ បានតបតាមប្រព័ន្ធតេឡេក្រាមបញ្ច្រាសមកវិញថា នេះជាច្បាប់រដ្ឋបានកំណត់មិនអាចចុះឡើងបាននោះទេ គឺតម្រូវឲ្យបង់ក្នុង១ ខែ ១៥ មុឺនរៀលជារៀងរាល់ខែ ដោយគាត់សង្ស័យមានការងឿងឆ្ងល់របៀបក្នុងការយកពន្ធ របស់មន្រ្តីពន្ធដារខាងលើនេះ ហាក់បីដូចជាមានបង្កប់នូវអំពើពុកលួយ​ រាប់ឆ្នាំមកហើយ ដែលកេងប្រវ័ញ្ចលុយកាក់បន្ថែម លើការបង់នោះ នាពេលថ្មីនេះគាត់់់់បានសួរនាំរកវិក្ក័យប័ត្រដែលគាត់បានបង់មាន៣ខែមុនឬ៦ខែមុននោះ ស្រាប់តែ លោក ស្រី អ៊ូច លក្ខិណា ជាមន្ត្រីពន្ធដារ ខាងលើ ហាក់បីដូចជាមានការដូរចរឹតសំដីសំដៅតាមប្រព័ន្ធតេឡេក្រាមនោះ មិនពិរោះពិសាដូចមុននោះទេ រួចបានណាត់ឲ្យអ្នកស្រីឡើងទៅជួបនៅ សាខាពន្ធដារខេត្តកំពង់ស្ពឺ ដើម្បីងាយស្រួល ប្រាប់ពីរការងឿងឆ្ងល់ដែលបានសួរនាំរកនោះ។

ប្រភពដដែលបានបន្តទៀតថានៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៣ រូបគាត់បានឡើងទៅជួប លោកស្រី អ៊ូច លក្ខិណា នៅសាខាពន្ធដារខេត្តដែលជាកន្លែងលោកធ្វើការនោះ ស្របពេលនោះដែរលោកស្រី អ៊ូច លក្ខិណា បានណែនាំប្រាប់ថា ឥឡូវនេះ ម្ចាស់សហគ្រាសនីមួយៗអាចបង់តាម អេបដោយខ្លួនឯងក៏បានដែរ ឲ្យតែចេះប្រើប្រាស់ក្នុងអេបនោះ គ្រាន់តែឮដូច្នេះ រូបគាត់មានការសប្បាយចិត្តយ៉ាងខ្លាំង ដោយគាត់ថាចេញពីរផ្ទះទៅគាត់គិតថា កំពង់រកវិធីសាស្រ្តអ្វីនោះទេដើម្បីឲ្យងាយស្រួលនោះ ម្យ៉ាងវិញទៀតកំពុងតែដាក់ការសង្ស័យផងដែរ ការឆ្លើយតបរបស់លោក ស្រី អ៊ូច លក្ខិណា ជាមន្ត្រីពន្ធដារនោះបានលើកឡើងថា អេបនេះភ្ជាប់នៅទូរសព្ទដៃលោកស្រីក៏បានដែរ ហើយបងស្រីបង់លុយតាមរយៈគាត់ដូចរាល់ដងទៅកុំឲ្យវាពិបាក ព្រោះការបង្កើតអេបនេះវារញ៉េរញ៉ៃណាស់ ដោយប្រើរយៈពេលកន្លះព្រឹកមិនព្រមព្រៀងគ្នា ដោយភាគីខាងម្ចាស់សហគ្រាស ចង់ឲ្យបង្កើតអេបនោះនៅក្នុងទូរសព្ទដៃរបស់គាត់ ហើយភាគីខាងមន្ត្រីពន្ធដារចង់បង្កើតនៅទូរសព្ទដៃគាត់ដែរកុំឲ្យម្ចាស់សហគ្រាសពិបាកហើយក៏បានទទួលផលប្រយោជន៍ដូចសព្វដងផងដែរនោះ ដោយធ្វើសុីមិនបាន ហើយលែងបានទទួលផលប្រយោជន៍បន្តទៀតនោះ បានប្រើពាក្យពេចន៍មិនសមរម្យគ្មានក្រមសីលធម៌ ក្នុងខ្លួន ភ្លេចគិតថាខ្លួនសព្វថ្ងៃស៊ីប្រាក់ខែរដ្ឋ បានដេញឲ្យគាត់ទៅបង្កើតអេបនោះ ដោយខ្លួនឯងទៅគាត់គ្មានពេលទំនេទេ? ស្របពេលនោះដែរដោយមានភាពរញ៉េរញ៉ៃហើយយូរផងនោះ ក៏មានបុរសម្នាក់ជាមន្ត្រីគំរូល្អបំរើការងារនៅទីនោះដែរបានដើរមកសួរនាំ រួចបង្កើតអេបឲ្យគាត់ដោយប្រើរយៈពេលមិនបាន២នាទីផងនោះ រួចបានប្រាប់ថា ឲ្យមើលយូរធូបបន្ថែមទៅ ចេះហើយ។

បន្ទាប់ពីបង្កើតអេបរួច ម្ចាស់សហគ្រាសបានរកឃើញការប្រព្រឹត្តអំពើពុករលួយ មន្ត្រី ឈ្មោះ លោកស្រី អ៊ូច លក្ខិណា ដែលបានកេងបន្លំយកលើប្រាក់បង់ពន្ធរាប់ឆ្នាំមកហើយ។ លោកស្រី ធឿង រចនា បានប្រាប់ថា តាមពិតទីតាំងលោកស្រី ត្រូវបង់ចូលរដ្ឋចាប់ពី៨ម៉ឺនទៅ១១ម៉ឺនតែប៉ណ្ណោះ មិនមែនបង់ដល់១៥ម៉ឺនរៀលក្នុងមួយខែដូចការទាមទាររបស់លោកស្រី អ៊ូច លក្ខិណា នោះឡើយ។ លោកស្រីបន្តថា បន្ទាប់ពី លោកស្រី អ៊ូច លក្ខិណា ដោយដឹងខ្លួនថា ម្ចាស់ដេប៉ូប្រេងឥន្ទន: ខាងលើដឹងថា មានការជំរិត ឬបង្គាប់ឲ្យបង់ប្រាក់ក្នុង១ខែ១៥មុឺនរាប់ឆ្នាំមកហើយនោះ បានលុបសារឆ្លើយឆ្លង និងការបាញ់លុយឲ្យក្នុងប្រព័ន្ធតេឡេក្រាមអស់រលីងសូន្យឈឹង ។

ជំុំវិញការចុះផ្សាយខាងលើនេះដែរអង្គភាពសារព័ត៌មានយើងបានសុំការបំភ្លឺពី លោកស្រី អ៊ូច លក្ខិណា តាមលេខទូរសព្ទលេខ 015 241 221 នៅវេលាម៉ោង៩.៣០នាទីត្រូវនិងថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៣ លោក ស្រីបានឲ្យអង្គភាពយើងដឹងថា ក្នុងរឿងនេះគាត់បានដឹងហើយ បើអ្នកសារព័ត៌មានចង់ដឹងឲ្យមកកន្លែងគាត់មក គាត់នឹងបំភ្លឺជូន។

ពាក់ព័ន្ធករណីនេះលោក ប៉ែត ចក់ ប្រធានសាខាពន្ធដារខេត្តកំពង់ស្ពឺ យើងមិនអាចទាក់ទងសុំការបកស្រាយបានទេនៅល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

spot_img