36 C
Phnom Penh
Thursday, March 28, 2024

លួចគេវាគ្រាន់ គេទាន់ទាល់តែអញ្ចឹង យ៉ាងហោចណាស់ ជនសង្ស័យ០២នាក់ពាក់ព័ន្ធឆក់ទូរស័ព្ទ ស្វាគមន៍ដោយកណ្តប់ដៃរបស់ប្រជាពលរដ្ឋ

យ៉ាងហោចណាស់ជនសង្ស័យម្នាក់ត្រូវបានដេញតាមរហូតដល់ឃាត់ខ្លួនបានភ្លាម ឯបក្ខពួកម្នាក់ទៀតក៏ត្រូវបានឃាត់ខ្លួនផងដែរ បន្ទាប់ពីគេចខ្លួនពាក់ព័ន្ធករណីឆក់ទូរស័ព្ទ

ហេតុការណ៍នេះបានកើតឡើងថ្ងៃអាទិត្យ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១១និង០០នាទី នៅចំណុចតាមផ្លូវបេតុងភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ទឹម ឃុនណៃ ភេទស្រី អាយុ២៦ឆ្នាំ ទីលំនៅភូមិ សង្កាត់កើតហេតុ, មុខរបរ កម្មករិនីរោងចក្រ។
ចំណែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន០២នាក់ ១-ឈ្មោះសុខ សារ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកកឫស្ស ក្រុងតាខ្មៅ ខេត្តកណ្តាល
មុខរបរមិនពិតប្រាកដ ជាអ្នកឆក់២-ឈ្មោះ កែវ ណាំឈីវ ហៅដារ៉ូ ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ ទីលំនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ជាអ្នកបើកម៉ូតូ។
វត្ថុតាងតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖១-ទូរសព្ទដៃ១គ្រឿងម៉ាកiphone11Pro mix ពណ៌ ស្លែ (របស់ជនរងគ្រោះ)។ ២-កាបូបដៃពណ៌ឈាមជ្រូកចំនួន១(របស់ជនសង្ស័យ)។

តាមសមត្ថកិច្ចឱ្យដឹងថានៅវេលាកើតហេតុខាងលើ ពេលជនរងគ្រោះកំពុងតែជិះម៉ូតូដើម្បីទៅផ្ទះ ដល់ត្រង់ចំណុចកែងផ្លូវបេតុងទំនប់ឆ្កែឆ្កួត ស្រាប់តែមានក្រុមជនសង្ស័យ០២នាក់ខាងលើ បានជិះម៉ូតូតាមមកពីក្រោយដល់ទន្ទឹមបានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះដែលទុកនៅក្នុងហោប៉ៅខោខាងក្រោយ រួចហើយពួកវាបាននាំគ្នាជិះគេចខ្លួន។ ភ្លាមនោះជនរងគ្រោះបានស្រែកថាចោរៗ ហើយបានជិះម៉ូតូដេញតាមពីក្រោយរហូតដល់ការ៉ាស់សាំងក្បែរហាង B-gold ផ្លូវ១១៥ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក៏ស្រាប់តែម៉ូតូរបស់ជនសង្ស័យបានបុកម៉ូតូរ៉ឺម៉កកង់បី បណ្តាលឱ្យជនសង្ស័យម្នាក់ឈ្មោះ សុខ សារ៉ាត់ ធ្លាក់លើម៉ូតូ ហើយក៏ត្រូវប្រជាពលរដ្ឋនៅក្បែរនោះព្រួតវាយ។ ពេលនោះជួបកម្លាំងរបស់ប៉ុស្តិ៍កំពង់សំណាញ់ និងកម្លាំងរបស់អធិការដ្ឋានក្រុងតាខ្មៅ កំពុងល្បាតតាមផ្លូវ ឃើញបានចុះអត្តរាគមន៏ឃាត់ខខ្លួនបានម្នាក់ រីឯជនសង្ស័យម្នាក់ទៀតបានលើកម៉ូតូជិះរត់គេចខ្លួនបាត់ទៅ។ បន្ទាប់ពីមកសមត្ថកិច្ចបានបានធ្វើការស្រាវជ្រាវ និងសហការជាមួយអធិការខណ្ឌមានជ័យ ដឹកនាំដោយ វរសេនីយ៍ទោ សោម សុគន្ធ អធិការរងទទួលការងារព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលបឹងទំពុន២ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ កែវ ណាំឈីវ ហៅដារ៉ូ នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕


ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img