34 C
Phnom Penh
Thursday, April 25, 2024

រឿងពិតទាំង ១០ ធ្វើឲ្យអ្នកចម្លែកអារម្មណ៍ខ្លាំង

រឿងអមនុស្សជារឿងស្រពេចស្រពិលមិនច្បាស់លាស់ សូម្បីតែអ្នកវិទ្យាសាស្ត្រ ក៏មិនទាន់ហ៊ានសន្មត់ថា ពិតឬអត់នៅឡើយទេ យ៉ាងណាក្ដី មនុស្សមួយភាគធំនៅតែមានការភ័យខ្លាចនឹងរឿងទាំងនោះ។ ជាក់ស្ដែងខាងក្រោមនេះ ជារឿងពិតមិនប្រឌិតទាំង ១០ ដែលអាចធ្វើឲ្យអ្នកបើកភ្នែកធំៗបន្ទាប់ពីដឹងហើយ៖

១. ក្នុង​មួយឆ្នាំៗ​មនុស្ស​ស្លាប់​ដោយសារ​កំហុស​បច្ចេកទេស​ខាង​វិជ្ជសាស្ត្រ​ មាន​ប្រហែល ២៥០ ០០០ នាក់។

២. ថ្មីៗ​នេះ​គ្រូពេទ្យ​បាន​ធ្វើ​ការ​វះ​កាត់​ដើម្បី​យក​ចេញ​នូវ​អ្វី​មួយដែល​គេ​គិត​ថា​ជា​ដុំ​សាច់ វា​បែរ​ជា​ក្លាយ​ជា​ដើម​ឈើ​តូច​មួយដុះ​នៅ​ក្នុង​សួត​របស់​បុរសនោះទៅវិញ។

៣. មួយ​ភាគ​បី​នៃ​រឿង​ឃាតកម្ម​មិន​ទាន់​ដោះស្រាយ​ហើយ​នៅឡើយទេ គិត​តែ​ឆ្នាំ២០១៨ដែល​មាន​រឿង​ក្ដី​ប្រមាណ ១៥០០០ករណី តែ​មិន​ទាន់​ដោះស្រាយ ៦៥៣៧ករណីទៅហើយ។

៤. ការ​ថើប​ចម្លង​បាក់តេរី​ច្រើន​ណាស់ ថើបគ្នា​មួយ​ខ្សឺតៗ​មាន​បាក់តេរី ៨០លានបាក់តេរី​ចម្លង​ទៅវិញទៅមក។

៥. ផែនដី​ស្ងៀមស្ងាត់​មិនមែន​មានន័យថា​គ្មាន​រឿង​អី​កើតឡើង​នោះទេ ឥលូវនេះ​អាច​នឹង​មាន​អ្វីមួយ​កំពុង​ផ្ទុះ​នៅ​ក្នុង​វាលលំហ ប៉ុន្តែដោយសារវាលលំហ​គ្មានខ្យល់​បរិយាកាស​ដូចផែនដី​ទើប​គ្មាន​សម្លេង​ធ្វើដំណើរ​មក​ដល់​ផែនដី។

៦. នៅ​ចន្លោះ​ឆ្នាំ ១៨០០ ធ្មេញ​ដែល​ពេទ្យ​យក​មក​ប្រើប្រាស់​ដាក់​ឲ្យ​អ្នកជំងឺ​គឺ​ធ្មេញ​របស់​មនុស្ស​ស្លាប់។

៧. កង្កែប​មាស​ព្រួញ​ពុល (The golden poison dart frog) មានរូបរាង​តូច​ក៏​ពិតមែន​ ​ប៉ុន្តែ​វា​អាច​សម្លាប់​មនុស្ស​ដោយ​គ្រាន់​តែ​ប៉ះ​បន្តិច​ប៉ុណ្ណោះ ហើយកង្កែបមួយអាចសម្លាប់មនុស្សបានពី១០ទៅ១៥នាក់។

៨. ជ្រូកអាចស៊ីមនុស្សទាំងមូលមិនទុកសូម្បីតែឆ្អឹងព្រោះអីក៏វាស៊ីដែរ។

៩. បន្ទាប់ពី​ដាច់ក្បាលពីខ្លួនទៅ មនុស្សអាចដឹងខ្លួនរយៈពេល ២០វិនាទីសិនទើបស្លាប់តែម្ដង។

១០. ពេល​មនុស្សស្លាប់ទៅ សោតវិញ្ញាណ​ជាវិញ្ញាណ​ដែលស្លាប់ក្រោយ​គេ​បង្អស់​មានន័យថា​ពេល​ស្លាប់​ភ្លាម​យើងអាចស្ដាប់ឮមួយសន្ទុះ។

សូមបញ្ជាក់ដែរថារឿងចម្លែកៗខាងលើនេះ ​ត្រឹមតែជារឿងពិតមួយភាគតូចដែលយើងមិនធ្លាប់ដឹងពីមុនមកតែប៉ុណ្ណោះ នៅមានរឿងច្រើនទៀតណាស់​កំពុង​តែកើត​ឡើង​នៅ​លើ​សកលលោក​ចាំ​ធ្វើ​ឲ្យ​យើង​ភ្ញាក់ផ្អើល៕
ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img