36 C
Phnom Penh
Friday, March 29, 2024

…រុស្ស៊ី បានបំពេញបំណងរបស់ខ្លួនហើយទៅលើប្រទេស អឺរ៉ុបទាំង១០

នៅពេលមេដឹកនាំប្រទេសអឺរ៉ុបជាច្រើនបានអះអាងជាសាធារណៈថាពួកគាត់នឹងមិនទិញឧស្ម័ន ពីរុស្ស៊ី ដោយការទូទាត់ ជាប្រាក់រូបិ៍លតាមផែនការរបស់លោប្រធានាធិបតី វ្លាឌីមៀរពូទីនឡើយប៉ុន្តែមានប្រទេសនៅអឺរ៉ុបចំនួន១០ហើយបានយល់ព្រមទិញតាម ផែនការរបស់មេដឹកនាំរុស្ស៊ី។ នេះបើតាមការឱ្យដឹងពីមន្ត្រីរបស់ប្រទេសហុងគ្រី លោក Gergely Gulyas បាននិយាយកាលពីថ្ងៃអាទិត្យ។

លោក Gulyas បាននិយាយថា ប្រទេសហុងគ្រីបានបើកគណនីអឺរ៉ុបជាមួយធនាគារ Gazprombank របស់រុស្ស៊ីរួចហើយដែលបន្ទាប់មកអាចបំប្លែងការទូទាត់ជាប្រាក់រូបិ៍លមុនពេលមុនពេលផ្ទេរប្រាក់ទៅអ្នកផ្គត់ផ្គង់នៅប្រទេសរុស្ស៊ី។ ប្រព័ន្ធនេះនឹងអនុញ្ញាតអ្នកទិញនៅអឺរ៉ុបដោះស្រាយជាមួយផែនការរបស់លោកប្រធានាធិបតី ពូទីន ដែលបានសម្រេចកាលពីខែមីនា ចំពោះប្រទេសសណាដែលចាត់ទុកជាអមិត្តត្រូវតែ បង់ប្រាក់ជារូបិយប័ណ្ណ ជាតិ រុស្ស៊ី សម្រាប់ ការទិញឧស្ម័នរបស់ខ្លួន។

“មានប្រទេស៩ផ្សេងទៀតកំពុងប្រើគម្រោងទូទាត់ ដូចគ្នាប៉ុន្តែ ថ្ងៃនេះនិយាយពីគំនិត ជាអឺរ៉ុបល្អក៏មានន័យថា មេដឹកនាំ ប្រទេសអឺរ៉ុបទាំងនោះមិនហ៊ាននិយាយចេញជា អន្តរជាតិ ឬដល់ប្រជាជនរបស់ខ្លួនឡើយ ខណៈប្រទេស៩ មិននិយាយថាពួកគេ កំពុងធ្វើរឿងដូចគ្នានោះដែរ”។ លោក Gulyas ប្រធាន បុគ្គលិករបស់ នាយករដ្ឋមន្ត្រី ហុងគ្រី Viktor Orban បាននិយាយ។

លោកបន្ត ថា ៖ “មិនគួរមានការងឿឆ្ងល់ក្នុងចិត្តរបស់នរណាម្នាក់ទេថា ប្រទេសកំពុងនាំចូលសម្ភារពីរុស្ស៊ី មែនទែនទៅក៏ប្រើយន្តការដូចគ្នានេះដែរ ដើម្បីធ្វើការទូទាត់ ប្រាក់”។

វាមិនច្បាស់ទេថា តើប្រទេសអឺរ៉ុបណាខ្លះ ដែលលោក Guylas សំដៅទៅលើ។ ក្រុម ហ៊ុន ឧស្ម័ន យក្សរបស់រុស្ស៊ីគឺ Gazprom បាន បញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នទៅប្រេទេស ប៉ូឡូញ និងប៊ុលហ្គារី បន្ទាប់ពីប្រទេសទាំងពីរបានបដិសេធទូទាត់ជាប្រាក់រូបិ៍ល ប៉ុន្តែ តាមការផ្សាយរបស់ Bloomberg កាលពី សប្តាហ៍មុនគឺ ដូចនឹងអ្វីដែលលោក Gulyas បាននិយាយ គឺថាសមាជិកសហភាពអឺរ៉ុបចំនួន១០ ហើយបានបើកគណនី ជាមួយ Gazprombank ហើយ មាន៤បានទូទាត់ជា ប្រាក់រូបិ៍លដល់រុស្ស៊ី រួចហើយ៕

ប្រភព Aljazeera ដោយ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img