35 C
Phnom Penh
Friday, March 29, 2024

រុស្ស៊ី ថា ទោះជម្លោះនៅ អ៊ុយក្រែន ចប់ក៏ដោយ តែលោកខាងលិចមិនបញ្ឈប់​សង្គ្រាម​ប្រូកស៊ីប្រឆាំងខ្លួនឡើយ

លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Nikolay Patrushev បាននិយាយថា សហរដ្ឋអាមេរិក និងអង្គការណាតូ បានក្លាយជាភាគីនៃជម្លោះនៅអ៊ុយក្រែនរួចទៅហើយ ដូច្នេះបើទោះបីជាជម្លោះមួយនេះបញ្ចប់ក៏ដោយ ក៏ពួកគេមិនបញ្ឈប់សង្គ្រាមប្រូកស៊ីប្រឆាំងនឹងរុស្ស៊ីដែរ ។

លោកបាននិយាយនៅក្នុងសន្និសិទស្តីពីការបណ្តុះបណ្តាលវិស្វករសម្រាប់ឧស្សាហកម្មផលិតកប៉ាល់ និងកងទ័ពជើងទឹកថា “វឌ្ឍនភាពក្នុងប្រតិបត្តិការសឹកនៅអ៊ុយក្រែនបង្ហាញថា សហរដ្ឋអាមេរិក និងណាតូមានបំណងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីអូសបន្លាយជម្លោះយោធាឲ្យកាន់តែយូរ ដោយសារតែពួកគេបានក្លាយជាអ្នកចូលរួមរួចក្នុងជម្លោះនេះរួចទៅហើយ” ។

លោក Patrushev បានប្រាប់ឲ្យមនុស្សគ្រប់គ្នាដឹងថា “ទោះបីជាជម្លោះនៅអ៊ុយក្រែនឈានដល់ដំណាក់កាលបញ្ចប់ក៏ដោយ ក៏ពិភពលោកខាងលិចនឹងមិនបញ្ឈប់សង្គ្រាមប្រូកស៊ីរបស់ពួកគេប្រឆាំងរុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួនឡើយ ។

លោក​ប្រាកដ​ណាស់ថា ព្រឹត្តិការណ៍​នៅ​អ៊ុយក្រែន ​ប្រាកដ​ណាស់ថា ​ជា​លទ្ធផល​នៃ​ការ​ត្រៀម​ខ្លួន​ជា​ច្រើន​ឆ្នាំ​មកហើយរបស់​អាមេរិក​សម្រាប់​សង្រ្គាម​កូនកាត់​ប្រឆាំង​នឹង​រុស្ស៊ី ជាពិសេសគឺអាមេរិកប៉ុនប៉ងធ្វើយ៉ាងណាដើម្បីទប់ស្កាត់ការកើតឡើងនៃពិភពលោកពហុប៉ូល” ។

គួរបញ្ជាក់ថា សង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក វ្ល៉ាឌីមៀរ ពូទីន ចាត់ទុកជាប្រតិបត្តិការយោធាពិសេសបានអូសបន្លាយពេលជិត ១ ឆ្នាំមកហើយ បន្ទាប់ពីផ្ទុះការវាយលុកកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ៕
ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img