33 C
Phnom Penh
Friday, March 29, 2024

រាជរដ្ឋាភិបាលថៃ ផ្តល់ដែករ៉ៃ និងកំណល់បេតុងផ្លូវរថភ្លើង ដល់រាជដ្ឋាភិបាលកម្ពុជា ដែលជាជំនួយឥតសំណង

ស្តាប់អត្ថបទជាសំឡេង

បន្ទាយមានជ័យ៖ ពិធីប្រគល់ ទទួលដែកកំណល់បេតុង និងគ្រឿងបរិក្ខារ (ក្រចាប់) ដែលជាជំនួយរបស់រាជរដ្ឋាភិបាលថៃ មកកាន់រាជរដ្ឋាភិបាលកម្ពុជា (ជុំទី១) ដែលពិធីនេះបានធ្វើឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅលើស្ពានផ្លូវរថភ្លើង ចំណុចតភ្ជាប់រវាងប្រទេសកម្ពុជា និងប្រទេសថៃ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈមនឹងផ្សាររុងក្លឿ ក្នុងឃុំប៉ាខាម ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។

លោក លី បូរិន្ទ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទៅទទួលជំនួយឥតសំណងពីរាជរដ្ឋាភិបាលថៃ បានឱ្យដឹងថា ដោយសារការទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងថៃពិសេស សម្ដេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ បានជួបគ្នាម្តងរួចមកហើយកាលពីពេលកន្លងមក ដោយភាគីថៃបានប្រកាសផ្ដល់ជំនួយដល់កម្ពុជា នូវដែក កំណល់បេតុង និងគ្រឿងបរិក្ខារ (ក្រចាប់) ភ្ជាប់នឹងកំណល់ ដែលសរុបទាំងអស់ចំនួនជាង ៤០០០០ (បួនម៉ឺនតោន) នឹងត្រូវដឹកតាមទូររថភ្លើងចំនួន៨០ទូរ ដឹកចេញពីខេត្តប៉ាតាយ៉ា ប្រទេសថៃ មកដល់មាត់ច្រកព្រំដែនកម្ពុជា ជាបន្ទុករបស់ភាគីថៃ។ ចំណែកភាគីកម្ពុជា ទទួលបន្ទុកដឹកពីច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតទៅកាន់ចំនួន៧គោលដៅ មាន ស្រុកមង្គលបុរីភ្នំធិបតី រហូតដល់ខេត្តពោធិ៍សាត់ ដែលគិតជាផ្លូវដែកមានប្រវែង១៧០គីឡូម៉ែត្រ។

លោក លី បូរិន្ទ បានបញ្ជាក់ថា ដោយសារនេះជាលើកទី១ ទើបមានបញ្ហាស្មុគស្មាញបន្តិចផ្នែកបច្ចេកទេស និងតទូរប្រព័ន្ធហ្វ្រាំងជាដើម តែនេះក៏ជាបទពិសោធន៍ផងដែរសម្រាប់វគ្គក្រោយ ដែលនឹងត្រៀមរៀបចំឱ្យបានល្អប្រសើរ។

សូមបញ្ជាក់ថា ចំពោះដៃ និងកំណល់បេតុង ក្រចាប់ និងគ្រឿងបរិក្ខារដែករ៉ៃមានចំនួន១,៩០០០តោន កំណល់បេតុងមានចំនួន១៣,៥០០០ ចំណែកដៃក្រចាប់ជាង២ម៉ឺនតោន សរុបទាំងអស់ជាង៤,០០០០តោន៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img