30 C
Phnom Penh
Saturday, April 20, 2024

រថយន្តសាំយ៉ុង ដឹកសិស្សសាលាប្រាយវេ បត់ឆ្លងផ្លូវមិនបានប្រយ័ត្នបុកជាមួយរថយន្តឡង់គ្រីស័រ ពាក់ស្លាកលេខ ខេមរៈភូមិន្ទបណ្ដាលឲ្យរបួសកូនសិស្សធ្ងន់ស្រាល០៤នាក់

ខេត្តកំពង់ឆ្នាំង៖ យ៉ាងហោចណាស់សិស្សសាលាភាសាអន្តរជាតិប្រាយវេរចំនួន០៤នាក់បានរងរបួសធ្ងន់ និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង ១១:០០ ព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៣ ខណៈដែលរថយន្តដឹកសិស្សនោះបត់ឆ្លងថ្នល់មិនបានប្រយ័ត្ន ក៏ត្រូវរថយន្តមួយគ្រឿងទៀតបុកក្នុងដំណើរបញ្ជាសទិស។ ហេតុការណ៍នេះបានកើតឡើង នៅលើតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៥៧ និងលេខ៥៨ ក្នុងភូមិព្រៃពីស ឃុំជ្រេស ស្រុកកំពង់ត្រឡាច។

យោងតាមរបាយការណ៍របស់នគរបាលស្រុកកំពង់ត្រឡាច បានឱ្យដឹងថានៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស  ពាក់ស្លាកលេខភ្នំពេញ2 AW.28 49 បើកបរដោយបុរសឈ្មោះ សែន អានីន ភេទប្រុសអាយុ៦៣ឆ្នាំ មានទីលំនៅភូមិច្រករមៀត ឃុំឈូកស ស្រុកកំពង់ត្រឡាច  បានធ្វើដំណើរដឹកសិស្សចំនួន០៤នាក់ក្នុងដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេង ដើម្បីប្ដូរគន្លង មិនបានប្រយ័ត្នក៏ត្រូវរថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខខេមរៈភូមិន្ទ 02.27 778 បើកបរដោយឈ្មោះ អៀង ណារ៉ា ភេទ ប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិឃួច ឃុំក្រោកគោ ស្រុកស្វាយជ្រុំ  ខេត្តស្វាយរៀង ក្នុងដំណើរពីត្បូង ទៅជើង ក៏បានបុកគ្នាពេញទំហឹងបណ្ដាលឱ្យរងរបួសមនុស្ស៥នាក់ (ស្រីម្នាក់ ) ក្នុងនោះរបួសធ្ងន់០២នាក់ ជាសិស្សសាលា និងខូចខាតរបងសុវត្ថិភាពផ្លូវ ០៦ម៉ែត្រ។

សមត្ថកិច្ចនគរបាលបានស្រង់សម្ដីរបស់អ្នកបើកបររថយន្តដឹកសិស្សបញ្ជាក់ថា ខ្លួនបានបើករថយន្តពីជើងទៅត្បូងលុះមក ដល់កន្លែងកើតហេតុ  បានប្ដូរគន្លងផ្លូវពីលិច ឆ្លងថ្នល់ទៅកើតក៏បានរថយន្តខេមរៈភូមិន្ទបុកតែម្ដង។

ចំណែកឯអ្នកបើកបររថយន្តពាក់ស្លាកលេខខេមរៈភូមិន្ទបញ្ជាក់ថា ខ្លួនបានធ្វើដំណើរពីត្បូងទៅជើង។ មកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តដឹកសិស្សបត់កាត់ពីមុខបណ្ដាលឲ្យបុកគ្នាតែម្ដង។

ទោះយ៉ាងណាអ្នកបើកបររថយន្តដឹកសិស្សដែលសមត្ថកិច្ចសន្និដ្ឋានថាប្ដូរកន្លងមិនបានប្រយ័ត្នត្រូវបានឃាត់ខ្លួន។ ចំណែក សិស្សសាលាត្រូវបានដឹកទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុកកំពង់ត្រឡាច រីឯរថយន្តទាំង០២គ្រឿងត្រូវបានរក្សាទុកនៅអធិការនគរបាលស្រុកកំពង់ត្រឡាចដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

spot_img