28 C
Phnom Penh
Thursday, April 18, 2024

រថយន្តម៉ាក់ Luxes HS250h ចំនួន១គ្រឿង ត្រូវបានមន្ត្រីគយ និងរដ្ឋាករចាប់រឹបអូសមករក្សាទុកដោះស្រាយ ដោយសង្ស័យគ្មានពន្ធ និងពាក់ផ្លាកលេខក្លែងក្លាយ

បន្ទាយមានជ័យ៖ មន្ត្រីគយ និងរដ្ឋាករបានចាប់រថយន្តម៉ាក់Luxes HS250h ចំនួន១គ្រឿង ដែលសង្ស័យគ្មានពន្ធ ពាក់ផ្លាកលេខក្លែងបន្លំ ដែលម្ចាស់មិនបានសហការនៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ដឹកនាំចុះចាប់រថយន្តឃើញដឹកនាំដោយព្រៈរាជអាជ្ញាធររងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ មន្ត្រីគយ និងរដ្ឋាករ សហការជាមួយកម្លាំងនគរបាល កងរាជអាវុធហត្ថប្រមាណជិត១០នាក់ បានចុះចាប់រថយន្តម៉ាកLuxes HS250h ចំនួន១គ្រឿង ដែលសង្ស័យគ្មានពន្ធពាក់ផ្លាកលេខក្លែងបន្លំ។

នៅពេលដែលចាប់រថយន្តសេរីទំនើប១គ្រឿង នៅមុខអគារស្នាក់នៅរបស់បុគ្គលិកកាស៊ីណូហ្គោឌិននៅផ្លូវមកកាន់វត្តត្រាច ក្រុងប៉ោយប៉ែត នៅពេលដែលចុះចាប់រថយន្តនោះ បានស្គាល់ថាជារបស់បុគ្គលិកកាស៊ីណូ ដែលស្នាក់នៅក្នុងអគារ ហើយម្ចាស់មិនបានសហការជាមួយមន្ត្រីចម្រុះនោះទេ។ កម្លាំងបានហៅជាងធ្វើសោរមកឆ្កឹះបើកទ្វារយករថយន្តទៅទុកនៅស្នាក់ការគយ និងរដ្ឋាករ ដើម្បីឱ្យម្ចាស់ចូលដោះស្រាយតាមច្បាប់។

គួររំឭកថា៖គេឃើញរយៈនេះមន្ត្រីគយ និងរដ្ឋាករទាំងគយសាខាខេត្ត និងគយតំបន់ រឺហៅថាគយក្រសួង បានចុះបង្ក្រាប និងចាប់រថយន្ត និងម៉ូតូគ្មានពន្ធជាញឹកញាប់នៅក្រុងប៉ោយប៉ែតដែលក្រុងសេដ្ឋកិច្ចជាប់ព្រំដែនកម្ពុជា ថៃ ប្រើប្រាស់រថយន្តម៉ូតូស៊េរីទំនើប ចាប់បានជាបន្តបន្ទាប់ដែលគ្មានពន្ធ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img