29 C
Phnom Penh
Tuesday, March 19, 2024

រថយន្តធុនយក្សជាច្រើនគ្រឿងដឹកទំនិញទៅទម្លាក់នៅជិតច្រករបៀង នៃប៉ុស្តិ៍នគបាលវរៈការពារព្រំដែនស្រម៉ នៃវរៈសេនាតូច៦០៩ រួចផ្ទេរដាក់លើត្រាក់ទ័រឆ្លងដែនវៀតណាម ដូចគេហែកឋិន

ខេត្តស្វាយរៀង៖ សេចក្តីរាយការណ៍បានឱ្យដឹងថា មានរថយន្តធុនយក្សជាច្រើនគ្រឿងដឹកទំនិញទៅទម្លាក់នៅជិតច្រករបៀង នៃប៉ុស្ត៍នគបាលវរៈការពារព្រំដែនស្រម៉ នៃវរៈសេនាតូច៦០៩ រួចផ្ទេរដាក់លើត្រាក់ទ័រឆ្លងដែនទៅប្រទេសវៀតណាម ទាំងថ្ងៃ ទាំងយប់ ដូចគេហែកឋិន។ ជាក់ស្ដែងនៅយប់ថ្ងៃទី០២ និងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចច្ររបៀងស្រម៉ ស្ថិតនៅភូមិស្រម៉ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀងរថយន្តដឹកទំនិញជាច្រើនគ្រឿងបានសំចតដើម្បីទម្លាក់ទំនិញ ។

លោកវរសេនីយ៍ឯកយ៉ន សុផល ប្រធាននគបាលវរការ ពារព្រំដែននៃវរសេនាតូចលេខ ៦០៩ បានប្រាប់អ្នក កាសែតថា រថយន្តប្រភេទវ៉េអងចំនួន២គ្រឿងនោះ គឺដឹកទំនិញ ខោអាវគីប និងខោអាវជជុះ វង្វេងផ្លូវ បានដាច់កាឡេ ទៅមុខលែងរួច ក៏លើកទំនិញចុះ ហើយយកគ្រឿងបន្លាស់ទៅជួសជុល រួចសមត្ថកិច្ចឱ្យលើកទំនិញដឹកត្រឡប់ក្រោយវិញនិងឮថារថយន្តដឹកទំនិញ២គ្រឿងនេះគោលដៅដឹកទៅខេត្តត្បូងឃ្មុំ។

ប៉ុន្តែទិដ្ឋភាពជាក់ស្ដែងគេឃើញ មានរថយន្តធុនយក្សប្រភេទវ៉េអងជាច្រើនគ្រឿង បានដឹកទំនិញពេញៗ ទ្រុងសង្ស័យជាទំនិញគេចពន្ធ ដោយសម្រុកដឹកទៅទម្លាក់នៅជិតច្រករបៀងនៃប៉ុស្ត៍នគបាលវរៈការពារព្រំដែនស្រម៉ នៃវរៈសេនាតូច៦០៩ រួចផ្ទេរដាក់លើត្រាក់ទ័រឆ្លង ដែនទៅប្រទេសវៀតណាមទាំងថ្ងៃទាំងយប់ដូចគេហែកឋិន ដោយមានសមត្ថកិច្ចជាច្រើនស្ថាប័ននៅអមដំណើរ ។

ឆ្លើយតបចំពោះការលើកឡើងចំណែកលោកវរសេនីយ៍ឯកយ៉ន សុផល ប្រធាននគបាលវរការ ពារព្រំដែននៃវរសេនាតូចលេខ ៦០៩ដែរថា រថយន្តដឹកទំនិញធុនធំទាំងនោះវង្វេងផ្លូវ មហាជនវិញនាំគ្នាសើចហួសចិត្ត ដំណើរឆ្ពោះ ទៅខេត្តត្បូងឃ្មុំ វង្វេងមកដល់ច្រករបៀងស្រម៉ ឃុំខ្សែត្រស្រុកកំពង់រោទ៌ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចនគបាលឃុំខ្សែត្របានបង្ហើបឲ្យដឹងថា វង្វេងស្អី ! គឺរថយន្តធុនយក្សប្រភេទវ៉េអង ដឹកទំនិញពេញៗទ្រុង បើកបរចុះពីផ្លូវជាតិលេខ១ឆ្ពោះតាមផ្លូវជាតិលេខ ៣១៤D មករង្វង់មូលរូបក្រពើ ទីរួមស្រុកកំពង់រោទ៌បទឆ្វេងមកដល់ក្តោងទ្វាវត្តក្តីកណ្តាល ឆ្ពោះទៅច្រករបៀងស្រម៉នៃប៉ុស្ត៍វរៈការពារព្រំដែនស្រម៉ គោលបំណងផ្ទេរទំនិញ ដាក់លើត្រាក់ទ័រវៀតណាមដឹកឆ្លងដែន (ចេញតាមច្រកខណ្ឌទ្រី)ទៅប្រទេសវៀតណាម។

ប្រភពដដែលបន្តថា មានរថយន្តធុនយក្សដឹក ទំនិញ គេចពន្ធទាំងនេះគឺបានធ្វើសកម្មភាព១ខែមកហើយ មិនមែនទើបតែ យប់ថ្ងៃទី០២ ទី០៣ ខែកុម្ភៈ នេះទេ ហើយរថយន្តទាំងនេះបានដឹកទំនិញលើសទម្ងន់ ដឹកដុំបាល់ក្រណាត់ និងខោអាវគីបក្នុង១គ្រឿងចាប់ពី៣៥តោន ទៅ៤៥តោន បង្កឲ្យបាក់ស្រុតផ្លូវខូច ជាច្រើនកន្លែង បានបំផ្លាញផ្លូវលំ និងផ្លូវក្រាលកៅស៊ូជនបទ ហើយបើគ្មានការទប់ស្កាត់ទេ ផ្លូវជនបទ និងលូកាត់ថ្នល់ពិតជាបាក់ស្រុតខូចជាមិនខានទាន៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img