28 C
Phnom Penh
Friday, March 29, 2024

រថយន្តដឹកស៊ីទែនសាំងTELA បើកលឿនគេចពីម៉ូតូ ជ្រុលចង្កូតបោលទៅចូលផ្ទះរបស់ប្រជាពលរដ្ឋ

Puthinews ៖ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ធ្វើឱ្យប្រជាពលរដ្ឋជាម្ចាស់ផ្ទះរត់បាតជើងសព្រាត ព្រលឹងចុងសក់ ខណៈដែលមានរថយន្តស៊ីទែនដឹកសាំងតេលា ១ គ្រឿង បានបោលសម្រុកចូលផ្ទះទាំងក្បាលព្រលប់ វេលាម៉ោង ០៥ និង ៥០ នាទី ថ្ងៃទី០៣ ខែ តុលា ឆ្នាំ ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ ៥១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៥ ទៅលេខ ២៦ ត្រង់ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

យោងតាមសម្តីរបស់មន្ត្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា រថយន្តដែលសម្រុកចូលផ្ទះពលរដ្ឋ ពាក់ផ្លាកលេខភ្នំពេញ 3B.6776 សណ្តោងសឺមីរ៉ឺម៉ក ស៊ីទែនសាំង TELA ពាក់ផ្លាកលេខ ភ្នំពេញ 4A.4644 ។

នគរបាលដដែលបានបន្តទៀតថា រថយន្តនេះបើកបរតាមបណ្តោយផ្លូវជាតិលេខ ៥១ ក្នុងទិសដៅពីទិសខាងជើងទៅទិសខាងត្បូង លុះមកដល់ចំណុចខាងលើបានបើកគេចម៉ូតូមួយគ្រឿង ម៉ាក HONDA DREAM C125 ពណ៌ ខ្មៅ (មិនចាំផ្លាកលេខ) បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា បានចាក់គួរេពេញផ្លូវពីមុខរថយន្ត ធ្វើឱ្យអ្នកបើកបរបង្ខំចិត្តបើកគេចក៏បណ្តាលឱ្យជ្រុលចូលទៅបុកសំយ៉ាបផ្ទះពលរដ្ឋតែម្ដង ។

នគរបាលមូលដ្ឋានក៏បានបញ្ជាក់ផងដែរថា វាពិតមហាសំណាងពេកហើយសម្រាប់ម្ចាស់ផ្ទះដែលអាចគេចផុតពីគ្រោះថ្នាក់ចរាចរណ៍មួយនេះនោះ ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច បានទាញយករថយន្តនោះចេញ ដើម្បីពិនិត្យមើលពីទំហំខូចខាត រង់ចាំធ្វើការដោះស្រាយពេលក្រោយទៀត ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img