38 C
Phnom Penh
Friday, April 19, 2024

យពីលោក ជា ខេមា អភិបាលខណ្ឌចុះបង្ក្រាប ទីតាំងបនល្បែងភ្នាល់ចាក់បាល់ បៀរការ៉ាត់យីហោ កាសា (CASA) មិនបានប៉ុន្មានថ្ងៃផង ទីតាំងមួយថ្ងៃនេះបានបើកដំណើរការជាធម្មតាវិញ

ភ្នំពេញ៖ បើកដំណើរការវិញហើយ ទីតាំងល្បែងស៊ីសងដ៏ធំមួយកន្លែង ភ្នាល់ចាក់បាល់ បៀរការ៉ាត់ និងល្បែងផ្សេងៗទៀត យីហោ កាសា (CASA) តាមបណ្តោយផ្លូវលេខ៤៧ ជាប់មន្ទីរពេទ្យគន្ធបុប្ផា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ក្រោយពីលោក ជា ខេមា អភិបាលខណ្ឌដូនពេញ ចុះបង្រាបបានមួយចម្អិនកំពឹស ។

បើយោងតាមប្រភពពីអ្នកលេងល្បែង បានលួចបង្ហើយប្រាប់ឲ្យដឹងថា៖ ក្រោយពីអជ្ញាធរគណៈបញ្ជាការឯកភាពខណ្ឌដូន ពេញ ដឹកនាំដោយលោក ជា ខេមា អភិបាលខណ្ឌចុះបង្ក្រាបមិនបានប៉ុន្មានថ្ងៃផងទីតាំងមួយថ្ងៃនេះបើកដំណើរការជាធម្មតាវិញ។ ការដែលទីតាំងល្បែងស៊ីសងនេះបើកដំណើរការឡើងវិញក៏ព្រោះតែពួកគេអាណិតអាសូរ្យអ្នកលេងដែលចេះតែអង្វរឲ្យបើកដំណើរការ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ លោកជា ខេមា អភិបាល ខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌដូនពេញ ចុះពិនិត្យជាក់ស្ដែង ណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំងបនល្បែងខាងលើ ហាមមិនឲ្យមាន បង្កប់ល្បែងស៊ីសង គ្រប់ប្រភេទ និងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម ក្នុងករណីមិនអនុវត្ត តាមកិច្ចសន្យាអាជ្ញាធរ និងអនុវត្តតាមនីតិវិធីច្បាប់។ ស្រាប់តែថ្មីៗនេះ គេមើលឃើញថា បនល្បែងខាងលើនេះចាប់ផ្ដើមទទួលអតិថិជន ដែលជាអ្នកលេងល្បែងឡើងវិញ ទង្វើនេះបញ្ជាក់ឲ្យឃើញថា បនល្បែងខាងលើ គឺកំពុងតែផ្គើន និងសេចក្តីណែនាំរបស់ រដ្ឋបាលខណ្ឌដូនពេញ ។

ចំពោះបនល្បែងខាងលើនេះ គេឃើញមានអ្នកលេងល្បែង កំពុងតែប្រមូលផ្ដុំគ្នា មានស្រី មានប្រុស លេងយ៉ាងសប្បាយ ដោយមិនខ្វល់ពីសមត្ថកិច្ចក្នុងមូលដ្ឋាននោះឡើយ។ ព្រោះទីតាំងល្បែងខាងលើ មានការយាមកាម ពីក្រុមសន្តិសុខយកចិត្តទុកដាក់ ការពារសុវត្ថិភាពយ៉ាងខ្លាំង សូម្បីតែអ្នកទៅលេងប្លែកមុខ ក៏មានអ្នកតាមឃ្លាំមើល ខ្លាចក្រែងមានការលួចថតរូបទម្លាយចេញមកក្រៅ ធ្វើឲ្យបែកការពីកន្លែងលេងល្បែងស៊ីសងខាងក្នុងនោះ។

ជុំវិញបើកដំណើរការទីតាំងល្បែងខាងលើ អង្គភាពព័ត៌មានយើងមិនអាចសុំការបំភ្លឺពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធណា មួយបាននៅឡើយទេ ទោះជាយ៉ាងណាក្ដីពលរដ្ឋសង្ឃឹមថា លោកអភិបាល និងលោកអធិការខណ្ឌ និងយកចិត្តទុកខ្ពស់ក្នុងការទប់ស្កាត់ល្បែងស៊ីសងនៅក្នុងមូលដ្ឋានខ្លួន ដើម្បីគោរពទៅតាមការណែនាំអនុសាសន៍ដល់ខ្ពង់ខ្ពស់របស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ល្បែងស៊ីសងទាំងឡាយណាដែលគ្មានច្បាប់អនុញ្ញាត និងចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗ នៅក្នុងមូលដ្ឋាន ដើម្បីសុខសុវត្ថិភាពជូនពលរដ្ឋ និងស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ។

សារព័ត៌មានយើងរង់ចាំផ្សាយជាបន្តបន្ទាប់ ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img