36 C
Phnom Penh
Thursday, April 18, 2024

ម្ចាស់ហាងពន្លឺជាប់ចិត្តសម្រេចដាក់ពាក្យបណ្តឹង ឈ្មោះ ឯម​ យឹមវិចិត្រ​ ជាអ្នសារព័ត៌មាន បង្កគ្រោះថ្នាក់ចរាចរណ៍ និងអុកឡុកក្នុងហាងថែមទាំងបំភ្លេីសការពិត

ខេត្តកណ្តាល៖ ក្រោយពីជនបង្កគ្រោះថ្នាក់ចរាចរណ៍ម្នាក់ឈ្មោះ ឯម​ យឹមវិចិត្រ​ ដែលបានបកស្រាយតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បង្កាច់បង្ខូចកិត្តិយស និងសេចក្តីថ្លៃថ្នូរធ្វើឱ្យប៉ះពាល់ដល់អង្គភាពកងកម្លាំងនគរបាលជាតិទៀតផងនោះ ទេីបម្ចាស់ហាងពន្លឺជាប់ចិត្តបានសម្រេចដាក់ពាក្យបណ្តឹងជាផ្លូវការនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅនារសៀលថ្ងៃទី១៩​ ​ខែមករា​ ឆ្នាំ២០២៣នេះហេីយ ដើម្បីដឹង ស ខ្មៅ នឹងការពិត ឱ្យមន្ត្រីនគរបាលយុត្តិធម៌ ចុះស៊ើបអង្កេត ស្រាវជ្រាវ តាមជំនាញ។

សូមបញ្ជាក់ថា លោក ឌឿន​ ចាន់ដារ៉ា​ មានឋាននន្តរសក្តិវរសេនីយ៍ត្រី​ មានតួនាទីជានាយផ្នែកការិយាល័យសន្តិសុខឯកជន​នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ឱ្យដឹងថា​ ក្នុងនាមរូបលោកជាមន្ត្រីនគរបាល១រូបដែលខិតខំបម្រេីការងារប្រកាន់ភ្ជាប់វិជ្ជាជីវ​:​ ក្រមសីលធម៌​ ក្រោមការដឹកនាំដ៏តឹងរឹង ម៉ត់ចត់ របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត  គឺមិនប្រព្រឹត្តជាដាច់ខាតនូវទង្វេីរផ្ទុយទៅនិងច្បាប់​ ឬផ្ទុយទៅនិងលក្ខន្តិក:របស់កងកម្លាំងនគរបាលជាតិ​ ដូច្នេះខ្ញុំបាទឌឿន​ ចាន់ដារ៉ា​ សម្រេចដាក់ពាក្យបណ្តឹងដេីម្បីរក្សាភាពថ្លៃថ្នូ និងកិត្តិយស​ក្នុងនាមរូបលោកជាមន្ត្រីនគរបាល១រូប​ប្តឹងចោទបុក្គលឈ្មោះ ឯម​ យឹម វិចិត្រ​ ភេទប្រុស​ អាយុ៣១ឆ្នាំ​ មានទីលំនៅភូមិតាក្តុ​ល​ សង្កាត់តាក្តុល​ ក្រុងតាខ្មៅ​ ពីបទបរហាបង្កាច់កេរ្ត៍​ និងបង្ករកាអុកឡុកក្នុងហាងខ្ញុំបាទក្រោយពីជនសង្ស័យបើកម៉ូតូមកបុកឡានភ្ញៀវដែលមានខ្លឹមមសារតាមពាក្យបណ្តឹងដូចខាងក្រោម:

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត
ពាក្យបណ្តឹង
ខ្ញុំបាទឈ្មោះ ធឿន ចាន់ដារ៉ា អាយុ៣៦ឆ្នាំ បច្ចុប្បន្ននៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
សូមគោរពជូន
លោកអធិការនគរបាលក្រុងតាខ្មៅ
កម្មវត្ថុ៖ សុំប្ដឹងពីឈ្មោះ ឯម យឹមវិចិត្រ ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅភូមិ តាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។

-ពីបទៈ ស្រវឹងជាក់ស្ដែង អុកឡុកក្នុងហាង និងបរិហារតាមប្រពន្ធ័អនឡាញNEWS

យោងតាមកម្មវត្ថុខាងលើខ្ញុំបាទ សូមគោរពជម្រាបជូនលោកនាយការិយាល័យ មេត្តាជ្រាបថាៈ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ២០និង០០នាទី មានបុរសម្នាក់ អាយុប្រហែលជាង៣០ឆ្នាំ បានជិះម៉ូតូពីលិចទៅកើត ឈ្ងោកដៃចុចទូរសព្ទ័អត់មើលផ្លូវ។ មកដល់មុខហាងក៏បុកឡានដែលកំពុងចតនៅស្ងៀម (ម្ចាស់គាត់ចូលហាងពន្លឺជាប់ចិត្តហូបបាយ) ។ ខ្ញុំឃើញក៏ទៅនិយាយជាមួយអ្នកបង្ក ថាប្អូនខុសហើយជិះម៉ូតូទាំងស្រវឹងហើយចុចទូរសព្ទ័ទៀត។ ខ្ញុំក៏ថតរូបភាពឡានផ្ញើទៅជាងដើម្បីសួរថា តើជួសជុលអស់ប៉ុន្មាន? ប៉ុន្តែអត់លើក ខ្ញុំក៏បានសួរទៅអ្នកបង្កថា តើប្អូនមានស្គាល់ជាងជួសជុលឡានអត់? បើមានតេសួរគាត់ទៅ គាត់អត់ឆ្លើយនិងខ្ញុំ។ 

បន្ទាប់មកគាត់បានទូរសព្ទ័ទៅគ្នាគាត់ថាមានអ្នកមើលខុសត្រូវហាង (សំដៅលើខ្ញុំ) និយាយ កាតេកាតឺ អត់ដឹងអីដាក់គាត់ ខ្ញុំក៏ឈប់និយាយ ហើយទៅក្នុងហាងវិញ។ បានមួយសន្ទុះក៏ឃើញគាត់ដើរទៅថតមុខហាងខ្ញុំ ខ្ញុំក៏សួរគាត់ហេតុអ្វីថតហាងខ្ញុំ? បញ្ហាមិនទាន់ដោះស្រាយផង។ ទាំងខ្លួនឯងស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ មិនព្រមដោះស្រាយ ហើយបានដើរចូលក្នុងហាងរញ៉េរញ៉ស្រែកអះអាងថា គាត់គឺជាអ្នកសារព័ត៌មាន ដោយមានបំណងអុកឡុកក្នុងហាងខ្ញុំ។ ពួកខ្ញុំក៏ឃាត់និងបានប្រាប់កុំឲ្យគាត់ធ្វើបែបនេះ គាត់ក៏ដើរសំដៅទៅម៉ូតូគាត់មួយសន្ទុះក៏ជិះចេញទៅបាត់។ បានប្រហែលកន្លះម៉ោងក្រោយក៏មានប៉ូលីសមកដល់ហាងខ្ញុំ និងបានសួរនាំ ខ្ញុំក៏ប្រាប់តាមដំណើរ ខ្ញុំមិននឹកស្មានថាអ្នកជិះម៉ូតូបង្ក និងបានអុកឡុកបែរជាទៅប្តឹងខ្ញុំថា បានយកកាំភ្លើងគំរាមអាយុជីវិតគាត់ទៅវិញ។

ខ្ញុំមិនដែលធ្លាប់មានទំនាស់ ឬបញ្ហាអ្វីជាមួយគាត់ទេ គ្រាន់តែរូបខ្ញុំជួយសម្របសម្រួលករណីដែលគាត់បានបង្កឡើងតែប៉ុណ្ណោះ ប៉ុន្តែគាត់បែរជាខឹងនឹងខ្ញុំ ហើយក៏ថតហាងរបស់ខ្ញុំយកទៅឲ្យក្រុមការងារសារព័ត៌គ្នាគាត់ និងសរសេរតាមអារម្មណ៍ដើម្បីបង្អូចកិត្តិយស និងធ្វើឲ្យប៉ះពាល់ដល់មុខរបរគ្រួសារខ្ញុំទៀត។ គាត់អះអាងថា ខ្លួនជាអ្នកសារព័ត៌មាន តែគ្មាន
ទំនួលខុសត្រូវ បើកបរទាំងស្រវឹងបង្កឲ្យមានគ្រោះថ្នាក់ខូចខាតរបស់គេហើយមិនសងថែមទាំងបង្ខូចឈ្មោះខ្ញុំទៀត។

ថ្ងៃព្រហស្បតិ៍១៣ រោច ខែបុស្ស ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦
ត្រូវនឹង ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣

ឈ្មោះ អឿន ចាន់ដារ៉

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img