31 C
Phnom Penh
Thursday, March 28, 2024

ម៉ុងតេរ៉ូ បោះប៉ួយយ៉ាងលឿនរមិនប្រយ័ត្ន ប្រលះហ៊ីយ៉ាន់ដាយ ចំពីចហៀងទ្វាមុខ ផ្នែកខាងឆ្វេងពេញទំហឹង បណ្តាលឱ្យខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ាក Montero មួយគ្រឿងយ៉ាងលឿន រួចជ្រុលទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿងទៀតកំពុងរយ៉ែថយក្រោយចំពីចហៀងពេញទំហឹង បណ្ដាលឱ្យរថយន្តទាំងសងខាងរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុនោះគឺ មានបុរសម្នាក់បើករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E-8658 បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុក៏រយ៉េថយក្រោយបំណងចូលរោងបុណ្យដើម្បីយកអីវ៉ាន់វិញ ខណៈនោះក៏រថយន្តម៉ាក Montero ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2F-5878 បើកបរដោយបុរសម្នាក់ ទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន និងមិនប្រយ័ត្ន ក៏ជ្រុលបុករថយន្តហ៊ីយ៉ាន់ដាយចំពីចហៀងទ្វាមុខ ផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យរថយន្តទាំងសងខាងរងការខូចខាតយ៉ាងដំណំតែម្ដង សំណាងល្អដែរក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនមានអ្នកណាម្នាក់រងរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ដើម្បីធ្វើការវាស់វែងយករថយន្តទាំង ២គ្រឿងខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានាពេលក្រោយ

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img