36 C
Phnom Penh
Saturday, April 20, 2024

មេដឹកនាំបារាំង និងអេស្ប៉ាញចុះសន្ធិសញ្ញាមិត្តភាពលើកដំបូង

នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ផេតត្រូ សាន់ឆេស និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការលើកដំបូងរវាងប្រទេសទាំងពីរនៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

កិច្ចប្រជុំកំពូលបារាំង-អេស្បាញរយៈពេលមួយថ្ងៃខាងលើនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដោយលោក ម៉ាក្រុង និងលោក សាន់ឆេស រួមទាំងរដ្ឋមន្ត្រីរដ្ឋាភិបាលទាំងពីរ បានដោះស្រាយបញ្ហាយ៉ាងទូលំទូលាយ នៃការព្រួយបារម្ភទៅវិញទៅមក ជាពិសេសការផ្លាស់ប្តូរថាមពល, ការតភ្ជាប់គ្នាទៅវិញទៅមក, ការធ្វើចំណាកស្រុក និងការគាំទ្រសម្រាប់អ៊ុយក្រែន៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

spot_img