34 C
Phnom Penh
Tuesday, March 19, 2024

មហិច្ឆតាអ៊ុយក្រែន ចង់បាននាវាមុជទឹក និងនាវាចម្បាំងបន្ថែមទៀត

អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Andriy Melnyk បានអំពាវនាវឲ្យប្រទេសអាល្លឺម៉ង់ផ្ដល់នាវាមុជទឹក និងនាវាចម្បាំងដើម្បីជួយបង្កើនសមត្ថភាពកងទ័ពជើងទឹករបស់ទីក្រុងកៀវ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៊ែរឡាំង សម្រេចបញ្ជូនរថក្រោះប្រយុទ្ធ Leopard 2 ទៅឲ្យអ៊ុយក្រែនរួចមក ។

លោក Melnyk បាននិយាយនៅលើបណ្ដាញ Twitter កាលពីពេលថ្មីៗនេះថា “អ៊ុយក្រែនសង្ឃឹមលើអាល្លឺម៉ង់នឹងបញ្ជូននាវាមុជទឹកមួយគ្រឿងក្នុងចំណោមនាវាមុជទឹកទាំង ៦ គ្រឿងរបស់ខ្លួនមកឲ្យរដ្ឋាភិបាលទីក្រុងកៀវ ដើម្បីប្រយុទ្ធជាមួយនឹងនាវាមុជទឹក និងនាវាចម្បាំងរុស្ស៊ីនៅក្នុងសមុទ្រខ្មៅ“ ។

អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនរូបនេះបញ្ជាក់ទៀតថា “អាល្លឺម៉ង់បានផលិតនាវាមុជទឹកដ៏ល្អបំផុតមួយរបស់ពិភពលោកគឺនាវា HDW Class 212A សម្រាប់យោធាអាល្លឺម៉ង់ ចុះហេតុអ្វីបានជាមិនព្រមបញ្ជូនមួយគ្រឿងទៅឲ្យអ៊ុយក្រែន? ។

គួររំឭកថា ប្រទេសអាឡឺម៉ង់ក្នុងសប្តាហ៍នេះ បានយល់ព្រមបញ្ជូនរថក្រោះខ្លារខិន Leopard 2 ចំនួន ១៤ គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន ក្រោយពីមានសម្ពាធជាច្រើនខែពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ ។

ទន្ទឹមនោះ រដ្ឋាភិបាលទីក្រុងប៊ែរឡាំងបាននិយាយទៀតថា ក៏នឹងអនុញ្ញាតឲ្យប្រទេសផ្សេងទៀតដែលមានរថក្រោះផលិតដោយអាល្លឺម៉ង់ បញ្ជូនទៅកាន់អ៊ុយក្រែនដូចគ្នាផងដែរ ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img