39 C
Phnom Penh
Saturday, April 20, 2024

មន្ត្រីរុស្ស៉ី ចោទថា អ៊ុយក្រែនវាយប្រហារដោយយន្ដហោះដ្រូន លើទីស្នាក់ការកងទ័ពជើងទឹកប្រចាំតំបន់សមុទ្រខ្មៅ

(ឡុងដ៍)៖ មន្ត្រីជាន់ខ្ពស់ម្នាក់នៅក្នុងគ្រីមៀ គ្រប់គ្រងដោយរុស្ស៉ីបានចោទប្រកាន់អ៊ុយក្រែនថា​ បានបើកកា​រ​វា​យ​ប្រហារដោយយន្ដហោះដ្រូន លើទីស្នាក់ការកណ្ដាល នៃកងទ័ពជើងទឹករុស្ស៉ីប្រចាំតំបន់សមុទ្រខ្មៅ នៅមុនការរៀបចំការប្រារព្ធពិធីទិវាកងទ័ពជើងទឹក (Navy Day) ដោយបណ្ដាលឱ្យមនុស្ស៥នាក់រងរបួស និងបង្ខំឱ្យ អាជ្ញាធរលុបចោលពិធីរៀបចំនានា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងសារមួយបង្ហោះលើបណ្ដាញតេឡាក្រាម (Telegram) នៅថ្ងៃអាទិត្យនេះ លោក មីកាអែល រ៉ាស់វ៉ូសហាយេវ (Mikhail Razvozhayev) ជាអភិបាលទីក្រុង សេវ៉ាស្ដូប៉ូល (Sevastopol) ជាទីដែលកងទ័ពរុស្ស៉ីប្រចាំតំបន់សមុទ្រខ្មៅកំពុងឈរជើង បានបញ្ជាក់ថា មានវត្ថុមិនស្គាល់អត្ដសញ្ញាណមួយបានហោះចូលតំបន់ ទីស្នាក់ការកណ្ដាល និងបើកការវាយប្រហារ ហើយបើតាមព័ត៌មានបឋមវត្ថុមិនស្គាល់អត្តសញ្ញាណគឺជាយន្ដហោះដ្រូន។ លោកបន្ថែមថាអ៊ុយក្រែនមានបំណងរំខាន ដល់ការរៀបចំទិវាកងទ័ពជើងទឹករុស្ស៉ី តែខាងអ៊ុយក្រែនមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេឆ្លើយតបទៅនឹងការចោទប្រកាន់នេះ។

គួរបញ្ជាក់ថា ការចោទប្រកាន់ខាងលើ កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងប្រធានាធិបតីរុស្ស៉ី លោក ពូទីន ត្រូវចូលរួមដោយផ្ទាល់ក្នុងការប្រារព្ធទិវាកងទ័ព ជើងទឹករុស្ស៉ី នៅឯទីក្រុងសាំង ភីតធើស្បឺគ (St Petersburg)
ដោយ៖ ពុទ្ធិញ៉ូស៍

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

spot_img