28 C
Phnom Penh
Friday, March 29, 2024

មន្ត្រីផ្នែកបរិស្ថានប្រចាំនៅតំបន់តាមរាមសារ ខេត្តស្ទឹងត្រែង ប្រកាសឱ្យជនសង្ស័យចូលខ្លួនមកដោះស្រាយ រឿងសកម្មភាពពន្លិចទូកក្រុមមន្ត្រីអភិរក្ស

ស្ទឹងត្រែង៖ ក្រុមការងារផ្នែកបរិស្ថាន កំពុងស្រាវជ្រាវ ដើម្បីនាំខ្លួនជនសង្ស័យយកមកអនុវត្តច្បាប់ ព្រោះ មុខសញ្ញាទាំងនេះបានស្គាល់ហើយ នៅក្នងពេលធ្វើសកម្មភាពបទល្មើសឆក់ត្រី ជនសង្ស័យបានធ្វើសកម្មភាពពន្លិចទូកក្រុមមន្ត្រីអភិរក្ស ធ្វើឱ្យបាត់បង់ទូកម៉ាស៊ីន និងសម្ភារផ្សេងៗទៀត។

ក្នុងសកម្មភាពល្បាត និងរាវរកទូក និងម៉ាស៊ីន នៅតំបន់រាមសារទន្លរមេគង្គលើ ក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ លោក ឈន ឆន អនុប្រធានការរិយាល័យអភិរក្សធនធានធម្មជាតិ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ បញ្ហាខាងលើនេះ សូមឱ្យជនសង្ស័យចូលខ្លួនមកដោះស្រាយ ករណីធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិសារធារណៈ បើមិនដូច្នេះទេមន្ត្រីមានសមត្ថកិច្ចនឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការនៅក្នុងសប្តាហ៍នេះតែម្តង ដើម្បីអនុវត្តនិតិវិធី ។

លោកបន្តថា៖ ជាមួយគ្នានេះប្រជាសហគមន៍នេសាទ មានមូលដ្ឋានរស់នៅតាមតំបន់រាមសារ សូមយកចិត្តទុកដាក់ជួយធ្វើការអភិរក្សទាំងត្រីមេពូជ និងសត្វស្លាប ព្រោះអាជ្ញាធរ និងមន្ត្រីផ្នែកបរិស្ថានបានតំណត់ទីតាំងហាមឃាត់ច្បាស់លាស់ហើយ (សម្លេង) អញ្ចឹង ទេខាងពួកខ្ញុំមានផែនការរៀបចំកន្លែងណាមួយ ដែលសត្វស្លាបនៅច្រើនដូចជាសត្វត្រយ៉ងកស គឺមាននៅតំបន់រាមសានេះ សត្វក្ងោកអីក៏មានអញ្ចឹងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋក្នុងដែននេះ ដែលនេសាទក្នុងដែនមាន២១ភូមិ ក្នុងតំបន់រាមសានេះ សូមឱ្យគាត់ចូលរួមធ្វើយ៉ាងណាកន្លែងណា ដែលមានបក្សីក៏ដូចជាសត្វស្លាបយើងសូមឱ្យគាត់ចៀសឱ្យឆ្ងាយ ដើម្បីកុំឱ្យរំខានដោយសារសួរសម្លេងក្តី សកម្មភាពអីផ្សេងៗ។

លោកឈឹមវណ្ណរ៉ាប្រធានសហគមន៍នេសាទបូរីអូរស្វាយបានបញ្ជាក់ថា៖ បញ្ហានេះជារឿយៗអាជ្ញាធរមូលដ្ឋានអំពាវនាវឱ្យប្រជាអ្នកនេសាទបង្កើនការអភិរក្សត្រីមេពូជនិងសត្វស្លាបទាំងនេះ ព្រោះវាជាសម្បត្តិធនធានរបស់យើងទាំងអស់គ្នា ដែលមាននៅក្នុងភូមិឃុំយើង។

លោកថា៖ ប្រការនេះបងប្អូនត្រូវឈប់កាប់ព្រៃលិចទឹក ឈប់បរបាញ់សត្វ ឈប់ប្រើឧបករណ៍ឆក់ត្រី ងាកមករក្សាទុកធនធានទាំងនេះសម្រាប់ឱ្យភ្ញៀវទេសចរមកទស្សនាវិញ ទើបយើងរកប្រាក់ចំណូលពីវិស័យទេសចរណ៍បានដោយប្រយោល និងមានភាពយូរអង្វែងផង។

លោក ជា វុទ្ធី ប្រជាពលរដ្ឋនៅ ភូមិវើនសៀន បានបញ្ជាក់ថា៖ បច្ចុប្បន្នប្រជាពលរដ្ឋយើងភ្ញាក់រឭកច្រើន ព្រោះពួកគាត់បានងាកមកដាំដំណាំកសិកម្ម ខ្លះលក់ដូរចំណីអាហារ និងខ្លះទៀតធ្វើនេសាទជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ។

 សូមបញ្ជាក់ថា៖ តំបន់រ៉ាមសារដែលត្រូវអភិរក្សនេះមានផ្ទៃដី និងព្រៃឈើលិចទឹកចំនួន១៤.៦០០ហិកតា ដែលមានពពួកសត្វស្លាបរស់នៅ៩៧ប្រភេទ និងត្រីចំនួនជាង១៣០ប្រភេទផងដែរ ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img