32 C
Phnom Penh
Friday, March 29, 2024

មន្ត្រីដែនជម្រកសត្វព្រៃណាមលៀរ បង្គាប់ឱ្យបុរសជាព្រានម្នាក់ ដែលចាប់សត្វស្វាមួយក្បាល បង់ប្រាក់ជាច្រើន ហើយដោះលែងវិញក្រោមលេសអប់រំ

ខេត្តមណ្ឌលគិរី៖ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ មន្ត្រីស្នាក់ការបរិស្ថានអូពោតនៃដែនជំរកសត្វព្រៃស្រែពកណាមលៀរ ចាប់បានព្រានព្រៃម្នាក់ជាមួយនឹងសត្វស្វាមួយក្បាល ដោយបង្គាប់យកលុយហើយដោះលែងស្ងាត់ៗ ក្រោមលេសបានអប់រំណែនាំមិនឲ្យប្រព្រឹត្តតទៅតទៀត។ តែយ៉ាងណាក៏ដោយប្រភពអះអាងបន្ថែមថា គេមិនអាចដោះលែងព្រានដែលចាប់សត្វស្វានោះដោយ ងាយៗ ទេពីព្រោះរឿងសត្វស្វាជារឿងធំ។

ប្រភពរាយការណ៍ថា កាលថ្ងៃទី២៩-៣០ ខែឧសភា ឆ្នាំ ២០២៣ កម្លាំងឧទ្យានុរក្សស្នាក់ការអូពោតនៃការិយាល័យ ដែនជម្រកសត្វព្រៃស្រែពក-ភ្នំព្រិចបានចុះល្បាតបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅចំណុចនិយាមកា ៧២៩៥៦៣- ១៣៩៧៣៥២ បានជួបប្រទះជនសង្ស័យចំនួន១នាក់ ដឹកជញ្ជូនសាច់ សត្វស្វា ចំនួន ០១ក្បាល។ ពេលឃាត់ខ្លួនបានក៏ដុតបំផ្លាញចោល និងដកហូតកាំភ្លើងខ្យល់ចំនួន០១ដើម រក្សាទុកនៅស្នាក់ការ អូរពោត ហើយជនសង្ស័យបានធ្វើកិច្ចសន្យាត្រឡប់ទៅផ្ទះវិញ ។

តាមប្រភពបន្ថែមថា នេះគ្រាន់តែជារបាយការណ៍របស់ប្រធានការិយាល័យដែនជម្រកសត្វព្រៃណាមលៀរ ភូតបោកប្រធាន និងអនុប្រធានមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរីតែប៉ុណ្ណោះ ។ តាមពិតពួកប្រធានដែន ជម្រកសត្វព្រៃណាមលៀរ បានឃុបឃិតគ្នាបង្គាប់ទាប្រាក់ពីបុរសជាព្រានដែលចាប់សត្វស្វានោះយកប្រាក់ទើបដោះលែងឲ្យទៅផ្ទះវិញ។ ពួកមន្ត្រីបរិស្ថាននៅតំបន់ណាមលៀរ ដឹងថា រឿងសត្វស្វា គឺជារឿងធំដូច្នេះក៏ត្រូវបង្គាប់ជាប្រាក់ជាច្រើនពីបុរសជាព្រាននោះ។

នៅក្នុងរបាយការណ៍ជូនប្រធាន និងអនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីធ្វើជារបៀបលេងសើច ដោយមិនទាំងប្រាប់ឈ្មោះជនសង្ស័យ ដែលជាព្រានចាប់សត្វស្វាផងនោះបានបង្ហាញឲ្យឃើញថា មន្ត្រីបរិស្ថានដែន ជម្រកសត្វព្រៃស្រែពកណាមលៀរ កំពុងលេងល្បែងឆ្ពិន ភ្នែក ក្នុងផលប្រយោជន៍មួយដែលគិតថា អ្នកផងមិនចាប់អារម្មណ៍។ ប៉ុន្តែរឿងសត្វស្វាគឺកំពុងស្ថិតនៅក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់របស់ក្រុមមន្ត្រីសត្វព្រៃអន្តរជាតិ។

លោកតាមលិខិតបង្គាប់ការមួយដែលចេញដោយលោកឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថា កិច្ចការងារបង្ក្រាបបទល្មើសទាំងឡាយនៅក្នុងការិយាល័យដែនជម្រៅសត្វព្រៃណាមលៀរ គឺក្រោមការ ដឹកនាំរបស់លោកថាច់ ពិននីរ៉ូ និងមន្ត្រីម្នាក់ទៀតឈ្មោះឌិន ប៊ុនថាច។ ករណីនេះគេមិនអាចទាក់ទង លោកថាច់ ពិននីរ៉ូដើម្បីសុំការបំភ្លឺបានទេ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img