36 C
Phnom Penh
Tuesday, March 19, 2024

មកដឹងរឿងរ៉ាវខ្លះៗនៅពីក្រោយភាពជោគជ័យរបស់នាង Oliver Rodrigo

Olivia Rodrigo គឺជាតារាសម្តែងដែលល្បីល្បាញដោយសារតួនាទីសម្តែងរបស់នាងនៅលើប៉ុស្តិ៍ Disney និងសម្រាប់ការសម្តែង Nini in High School Musical: The Musical Series ។

ក្រោយមក នាងក៏បានចេញបទចម្រៀងផ្ទាល់ខ្លួនដែលមានចំណងជើងថា “Drivers License”។ បទចម្រៀងនេះ បានផ្ទុះឡើងខ្លាំងនៅពេលដែលវាត្រូវបានដាក់ចេញលក់ជាលើកដំបូង ហើយឈ្មោះរបស់នាងត្រូវបានមហាជនចាប់អារម្មណ៍ និងស្គាល់យ៉ាងឆាប់រហ័សបំផុត។

    ជីវិតឯកជន

នាង Olivia Rodrigo ទើបតែមានអាយុ ១៩ឆ្នាំប៉ុណ្ណោះ នៅក្នុងឆ្នាំ២០២២នេះ។ នាងកើតនៅក្នុងគ្រួសារដែលរស់នៅ Temecula រដ្ឋ California សហរដ្ឋអាមេរិក។ ម្តាយរបស់នាងមានឈ្មោះថា Sophia Rodrigo មានសញ្ជាតិអាល្លឺម៉ង់ និងអៀរឡង់ ហើយគាត់ គឺជាអ្នកទទួលភ្ញៀវនៅមន្ទីរពេទ្យឯកជនមួយ។ ចំណែក ឪពុករបស់នាងឈ្មោះ Ronald Rodrigo មានដើមកំណើតហ្វីលីពីន និងជាវេជ្ជបណ្ឌិត។ ប៉ុន្តែ នាងបានផ្លាស់ទៅរស់នៅ Los Angeles សម្រាប់អាជីពសម្តែង និងច្រៀងរបស់នាង។

    ប្រវិត្តនៃការសិក្សា

នាង Olivia Rodrigo បានបញ្ចប់ការសិក្សារបស់នាងនៅសាលាបឋមសិក្សា Lisa J. Mails ក្នុងរដ្ឋ California សហរដ្ឋអាមេរិក។ បន្ទាប់ពីនោះ នាងបានចុះឈ្មោះខ្លួនឯងនៅសាលា Dorothy McElhinney Middle School។ នាង​ចាប់​ផ្ដើម​ចូល​រៀន​ផ្នែក​សម្ដែង និង​ច្រៀង​តាំង​ពី​នាង​មាន​អាយុ​៦​ឆ្នាំ ហើយ​បាន​ចូល​សម្ដែង​ក្នុង​រោង​កុននៅ​ក្នុង​សាលា​របស់​នាង។

    ស្នាដៃក្នុងពិភពតន្ត្រី

Olivia Rodrigo បានចាប់ផ្តើមអាជីពរបស់នាងជាតារាសម្តែងនៅក្នុងស្ពតពាណិជ្ជកម្មសម្រាប់ Old Navy ។ នៅក្នុងឆ្នាំ ២០១៥ នាងបានដើរតួជា Grace Thomas នៅក្នុងខ្សែភាពយន្ត”An American Girl: Grace Stirs Up Success” ។ ក្នុងឆ្នាំ ២០១៧ នាងបានសម្តែងក្នុងរឿងភាគ ” New Girl ” ជា Terrine ។ នៅខែកុម្ភៈ ឆ្នាំ ២០១៩ នាងត្រូវបានរៀបចំឲ្យសម្ដែងជាតួ Nini Slakar-Roberts សម្រាប់រឿងភាគ ‘High School Musical: The Musical: The Series’ ដោយ Disney+ ចាក់បញ្ចាំងក្នុងឆ្នាំដដែលក្នុងខែវិច្ឆិកា។

សម្រាប់​បទ​ចម្រៀង​វិញ នាង​បាន​ធ្វើ​ការ​លើ​បទ​ចម្រៀង​ចំនួន ៥ បទ​គឺ ‘I Think I Kinda, You Know’ ជាមួយ Joshua Bassett, ‘Wondering’ ជាមួយ Julia Lester, ‘All I Want’, ‘Out Of The Old’ និង ‘Just For A Moment’ ជាមួយ Joshua Bassettផងដែរ។ បទចម្រៀងរបស់នាង ‘All I Want’ ក៏ទទួលបានការទទួលស្គាល់ពី RIAA Gold និង BPI Silver ។

នៅឆ្នាំ ២០២០ នាងបានចុះហត្ថលេខាជាមួយ Geffen និង Interscope Records ។ នៅថ្ងៃទី 8 ខែមករា ឆ្នាំ ២០២១ បទចម្រៀងដំបូងរបស់នាងដែលមានចំណងជើងថា ‘Drivers License’ ត្រូវបានចេញផ្សាយរួមគ្នាជាមួយ Dan Nigro ដែលជាផលិតករ។ បទចម្រៀងនេះ បានបំបែកកំណត់ត្រា Spotify ពីរដងសម្រាប់ការស្ទ្រីមប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន។

អាល់ប៊ុមដំបូងរបស់នាង Olivia គឺ Sour (២០២១) បានជាប់ចំណាត់ថ្នាក់កំពូលនៅទូទាំងពិភពលោក ហើយបានទទួលពានរង្វាន់ Brit Award និងពានរង្វាន់ Grammy ចំនួនបី។ នាង ក៏ទទួលបានពានរង្វាន់ចំនួន៦ពី Billboard និងបានដាក់ឈ្មោះថា Woman of the Year ក្នុងឆ្នាំ ២០២២។ មកដល់ពេលនេះ នាងមានអ្នកគាំទ្រនៅលើ Instagram ប្រហែល ២៦ លាននាក់ និងគណនីYouTubeរបស់នាង មានអ្នក subscribers ៩.៣៥លាននាក់។ គិតត្រឹមឆ្នាំ ២០២២ ទ្រព្យសម្បត្តិសុទ្ធរបស់ Olivia Rodrigo គឺមាន ៥ លានដុល្លារ។ នាង​បាន​ប្រមូល​ចំណូល​សុទ្ធ​របស់​នាង​តាម​រយៈ​ការ​ច្រៀង ការ​និពន្ធ​បទ​ចម្រៀង និង​អាជីព​សម្ដែងរបស់នាង៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img