36 C
Phnom Penh
Friday, March 29, 2024

ភ្ញៀវទេសចរជាង ៦ពាន់នាក់ ទៅកម្សាន្តខេត្តស្ទឹងត្រែង ក្នុងកំឡុងពេលបុណ្យអំទូក ៣ថ្ងៃ

ស្តាប់អត្ថបទជាសំឡេង

ស្ទឹងត្រែង៖ ភ្ញៀវទេសចរជាតិ និងអន្តរជាតិផ្ទៃក្នុងចំនួន ៦.២០៨នាក់ បានទៅកម្សាន្តខេត្តស្ទឹងត្រែងក្នុងឳកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៨ដល់ថ្ងៃទី ២០ខែវិច្ឆិកា ឆ្នាំ ២០២១នេះ ដែលជាតួលេខខ្ពស់គួរឲ្យកត់សម្គាល់ចាប់តាំងពីមានការផ្ទុះជំងឺកូវីដ១៩ ក្នុងរយៈពេលជិត ២ឆ្នាំមកនេះ។ នេះបើយោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង។

លោក លី មីនា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានឱ្យដឹងថា ភ្ញៀវទេសចរឆ្នាំនេះ បានសម្រុកទៅលេងនៅស្រុកបុរីអូរស្វាយសែកជ័យច្រើន ព្រោះស្រុកនេះមានកន្លែងទាក់ទាញជាច្រើនកន្លែងសម្រាប់ភ្ញៀវទេសចរ ដូចជា តំបន់អន្លង់ផ្សោតអូរឈើទាល កោះលន កោះទន្សាយ កោះហាន តំបន់រ៉ាមសា និងតំបន់មួយចំនួនតាមដងទន្លេមេគង្គថែមទៀតផងដែរ។

ជាមួយគ្នានេះ លោក អ៊ន់ បោសឿន ប្រធានមន្ទីរទេសចរណ៍បានឱ្យដឹងថា ក្នុងថ្ងៃឈប់សម្រាកបីថ្ងៃនេះ ភ្ញៀវទេសចរបានមកកក់បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ តាំងពីមុនពេលថ្ងៃឈប់សម្រាកមកម្លេះ ដែលធ្វើឱ្យសណ្ឋាគារ និងផ្ទះសំណាក់ខ្លះ ពុំមានបន្ទប់សម្រាប់ទទួលភ្ញៀវឱ្យបានគ្រប់គ្រាន់នោះទេ។ លោកបន្តថា នាពេលបច្ចុប្បន្នបន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់មានចំនួនជាង ៨រយបន្ទប់។ លោកថា ចំពោះតម្លៃវិញសេវាកម្មសណ្ឋាគារ និងផ្ទះសំណាក់ គឺមានតម្លៃលើសថ្ងៃធម្មតាប្រហែល ៥ដុល្លារប៉ុណ្ណោះ ដែលភ្ញៀវអាចទទួលយកបាន៕


អត្ថបទ និង រូបភាពដោយ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img