35 C
Phnom Penh
Friday, April 19, 2024

ភ្ញៀវទេសចរជាង ៣ម៉ឺននាក់ បានមកលេងកម្សាន្ត ក្នុងខេត្តមណ្ឌលគិរី ក្នុងព្រះរាជពិធីបុណ្យអុំទូក​ឆ្នាំ២០២១

ស្តាប់អត្ថបទជាសំឡេង

មណ្ឌលគិរី៖ ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ភ្ញៀវទេសចរបានមកលេងកម្សាន្ត នៅខេត្តមណ្ឌលគិរីសរុបជាង ៣ម៉ឺននាក់ (គិតចាប់ពីថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១)។

ជាការកត់សម្គាល់ក្បួនរថយន្តភ្ញៀវទេសចររាប់រយគ្រឿង បានដង្ហែរទន្ទឹមគ្នាចូលមកក្រុងសែនមនោរម្យ ហើយគោលដៅដែលភ្ញៀវទេសចរមិនរំលងគឺជាទេសភាពវាលភ្នំយ៉ាងស្រស់ស្អាត អមសងខាងផ្លូវជាតិលេខ 76A ចន្លោះពីស្រុកអូររាំង ចូលមកទីប្រជុំជនក្នុងក្រុង ដែលមានចម្ងាយផ្លូវប្រមាណ២០គីឡូម៉ែត្រ។ នៅតាមដងផ្លូវប្រមាណ ២០គីឡូម៉ែត្រនេះ មានរថយន្តអ្នកទេសចរជាច្រើនគ្រឿងបានឈប់ចត ដើម្បីថតរូបលេងកម្សាន្ត និងស្រូបយកខ្យល់អាកាសដ៏មនោរម្យនៃតំបន់ភ្នំខេត្តមណ្ឌលគិរី។

ជាមួយគ្នានេះដែរ ភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅខេត្តមណ្ឌលគិរី តែងតែឈប់ថតរូបលេងនៅចំណុចរង្វង់មូលគោព្រៃ បន្ទាប់ពីនោះភ្ញៀវទេសចរបានបន្តទៅកម្សាន្តនៅរមណីដ្ឋានវប្បធម៌ភ្នំដោះក្រមុំ ដែលជាទីកន្លែងសក្ការៈរបស់បងប្អូនជនជាតិដើមភាគតិច ដើម្បីបួងសួងសុំសេចក្តីសុខ និងទៅទស្សនារមណីដ្ឋានសមុទ្រឈើមើលទេសភាព និងស្រូបយកខ្យល់អាកាសបរិសុទ្ធពីធម្មជាតិ ជាពិសេស រមណីដ្ឋានទឹកជ្រោះប៊ូស្រា។

លោក ងិន សុវិមាន បញ្ជាក់ថា រយៈពេល ៣ថ្ងៃ (គិតចាប់ពីថ្ងៃទី១៨-១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២១) នៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ភ្ញៀវទេសចរបានមកលេងកម្សាន្ត នៅខេត្តមណ្ឌលគិរី មានចំនួនសរុបប្រមាណ ៣២.៩៥៧នាក់ កើន ៤៩,៦៤% (ឆ្នាំ២០២០= ២២,០២៣នាក់ ក្នុងនោះ ទេសចរជាតិប្រមាណ ៣២.៧៨៩នាក់ កើន ៥០,២៣% (ឆ្នាំ២០២០= ២១,៨២៥នាក់) ទេសចរបរទេសប្រមាណ ១៦៨នាក់ ថយចុះ ១៥,១៥% (ឆ្នាំ២០២០= ១៩៨នាក់)។

លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានបន្ថែមថា ដោយសារមានភ្ញៀវទេសចរ ចូលមកទស្សនាយ៉ាងច្រើនកុះករ មានស្ថានភាពស្ទះចរាចរណ៍នៅរង្វង់មូលគោព្រៃ រីឯការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់មានលក្ខណៈល្អប្រសើរ៕
អត្ថបទ ​និង​រូបភាពដោយ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img