30 C
Phnom Penh
Friday, March 29, 2024

ព្រះករុណាព្រះមហាក្សត្រ ជាអម្ចាស់ ព្រះអង្គបានយាងជាព្រះរាជាធិបតី ក្នុងការប្រទានព្រះអគ្គីជ័យ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ដើម្បីដង្ហែនៅតាមទីតាំងនានា ទាំងក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសដែលមានអត្តពលិកចូលរួម

សៀមរាប៖ ប្រជាពលរដ្ឋបានលើកឡើងថា ការខិតខំនាំមកនូវសន្តិភាពជូនកម្ពុជា ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី បានបើកឱកាសឲ្យកម្ពុជា អាចរៀបចំនូវព្រឹត្តិការណ៍ជាតិ និងអន្តរជាតិធំៗ ជាពិសេសការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាពេលខាងមុខ។

អ្នកស្រី បាក់ ថេងគាង ប្រជាពលរដ្ឋមកពីក្រុងប៉ោយប៉ែត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ បានបង្ហាញពីអារម្មណ៍រំភើបរីករាយយ៉ាងក្រៃលែង នៅពេលដែលកម្ពុជាអាចរៀបចំនូវការប្រកួតកីឡាលំដាប់អន្តរជាតិបាន។ អ្នកស្រីលើកឡើងថា កាលពីពេលកន្លងមក គាត់មិនដែលបានឃើញមានព្រឹត្តិការណ៍បែនេះមកទេ ជាពិសេសនៅពេលដែលអ្នកស្រីបានចូលរួមផ្ទាល់ក្នុងការអបអរការដង្ហែភ្លើងគុបកីឡាបែបនេះទៀត។

មិនខុសពីគ្នាដែរនោះ លោកតា កេត បូ រស់នៅខេត្តសៀមរាបផ្ទាល់ បានលើកឡើងថា កាលពីសម័យព្រះកូណាបិតា លោកតាធ្លាប់បានដឹងថា កាលនោះក៏មានរៀបចំការប្រកួតកីឡាដ៏ធំឈ្មោះហ្គាណេហ្វូ ប៉ុន្តែលោកមិនបានឃើញផ្ទាល់នូវការដង្ហែភ្លើងគុបបែបនេះទេ។ លោកតាថា អ្វីដែលកើតឡើងមកនេះ គឺបានមកពីប្រទេសមានសន្តិភាព ដូចនេះយើងត្រូវរួមគ្នារក្សាសន្តិភាព។

គួរឲ្យដឹងថា កម្ពុជាបានក្លាយជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ បន្ទាប់ពីខកខានការរៀបចំនេះអស់រយៈពេល៦៤ឆ្នាំកន្លងមក។ ព្រឹត្តិការណ៍កីឡានេះ នឹងបើកជាផ្លូវការនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ព្រះករុណាព្រះមហាក្សត្រ ជាអម្ចាស់ ព្រះអង្គបានយាងជាព្រះរាជាធិបតី ក្នុងការប្រទានព្រះអគ្គីជ័យកីឡា ដើម្បីដង្ហែនៅតាមទីតាំងនានា ទាំងក្នុងប្រទេសកម្ពុជា និងបណ្តាប្រទេសដែលមានអត្តពលិកចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡានេះ៕

ដោយ៖ Puthinews 

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img