36 C
Phnom Penh
Friday, March 29, 2024

ពិធីបុណ្យកម្សាន្ដដ៏ធំប្រចាំឆ្នាំ Street Fiesta លើកទីពីររៀបចំដោយ Urban Village & Factory Phnom Penh ត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកបទពិសោធន៍ដ៏រីករាយបំផុតដល់អ្នករស់នៅទីក្រុងភ្នំពេញនៅថ្ងៃទី 3-4 ខែមិថុនា!

 ភ្នំពេញ ថ្ងៃទី 30 ខែឧសភា ឆ្នាំ 2023 — កម្មវិធីដ៏ធំប្លែកជាងគេមួយ ដែលត្រូវបានគេស្គាល់ថាជា Street Fiesta គ្រោងនឹងត្រលប់មកវិញនៅចុងសប្ដាហ៍នេះ គឺនៅថ្ងៃទី 3 និង 4 ខែមិថុនា ឆ្នាំ 2023 នៅ Urban Village and Factory Phnom Penh ដែលនឹងនាំមកជូននូវភាពប្លែកភ្នែកបែបសិល្បៈដ៏រស់រវើកដល់ទស្សនិកជនរាប់ពាន់នាក់ ដើម្បីទស្សនា និងទទួលយកបទពិសោធន៍នៃការប្រារព្ធពិធីពោរពេញដោយភាពចម្រុះពណ៌ ការសម្តែងបែបតាមដងផ្លូវ និងការរៀបចំជាសិល្បៈសម្រាប់ចំណីភ្នែក និងភាពកម្សាន្ដសប្បាយជាមួយនឹងផ្ទាំងទស្សនីយភាពស្រស់ស្អាត ព្រមទាំងមានការគូរគំនូរផ្ទាល់ផងដែរ។

Street Fiesta គឺជាពិធីបុណ្យកម្សាន្ដដ៏រស់រវើកមួយ ដែលគេប្រារព្ធឡើងដើម្បីអបអរភាពច្នៃប្រឌិត និងនិរន្តរភាពនៃបរិស្ថានក្នុងទម្រង់នៃការសម្តែងតាមដងផ្លូវ ការតាំងពិពណ៌សិល្បៈដែលមិនប៉ះពាល់ដល់បរិស្ថាន និងផ្ទាំងទស្សនីយភាពអស្ចារ្យជាច្រើន។ ពិធីបុណ្យកម្សាន្ដនេះបានគេប្រារព្ធឡើងជាលើកដំបូងនៅក្នុងឆ្នាំ 2020 មុនពេលការរាតត្បាតនៃជំងឺកូវីដ-19 ហើយវាជាកម្មវិធីដ៏ជោគជ័យមួយដែលមានមនុស្សជាង 5 ពាន់នាក់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ អ្វីដែលគួរឱ្យរំភើបនោះគឺ ព្រឹត្តិការណ៍នេះនឹងត្រឡប់មកវិញកាន់តែធំ ដើម្បីនាំមកនូវពេលវេលាដ៏គួរឱ្យចងចាំ ជាមួយនឹងការតុបតែងចម្រុះពណ៌ដែលបំផុសគំនិតពីសិល្បៈតាមផ្លូវ និងការសម្តែងដែលលើកកម្ពស់បរិស្ថាន ហើយកម្មវិធីនេះ នឹងក្លាយជាកន្លែងដ៏ល្អបំផុតសម្រាប់អ្នកស្រឡាញ់ការថតរូបដ៏ស្រស់ស្អាត ការលំហែកម្សាន្ដ និងការទទួលបានការបំផុសគំនិតច្នៃប្រឌិតបន្ថែ ខណះពេលកម្សាន្ដរីករាយជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់។

អ្នកដែលចូលរួម Street Fiesta នាពេលខាងមុខអាចរីករាយជាមួយសកម្មភាពជាច្រើនដូចជា សិល្បះគូររូបលើដៃបែបឥណ្ឌា, ម៉ាស៊ីនចាប់រង្វាន់តុក្កតា, ការគូររូបមនុស្សទៅជារូបតុក្កតាត្លុក, ការតាំងពិព័រណ៍សិល្បះ, ការឌីហ្សាញរូបលើកាបូបស្ពាយខ្លួនឯង, ការគប់ប៉េងប៉ោងជាដើម។ ជាងនេះទៅទៀត ក៏មានកន្លែងផ្សេងៗដ៏ស្រស់ស្អាតជាច្រើនសម្រាប់មនុស្សទៅទស្សនានៅទីតាំងកម្មវិធីផ្ទាល់ រាប់ចាប់ពីច្រកចូលដ៏គួរឱ្យចាប់អារម្មណ៍ និងរស់រវើក តំបន់ផ្លាហ្សាដែលតុបតែងដោយកន្សែងពណ៌ និងមានភ្លើងភ្លឺចែងចាំង កន្លែងថតរូប និងស្តង់ទំនិញ កន្លែងអង្គុយដ៏សប្បាយ និងតូបអាហារឆ្ងាញ់ៗ។

សំខាន់ជាងនេះទៅទៀត អ្នកទស្សនានឹងភ្ញាក់ផ្អើលជាមួយនឹងការសម្តែងជាច្រើនដូចជា ការរាំចង្វាក់ Tango, ការសម្ដែងបទចម្រៀងដោយតារាចម្រៀងល្បីៗ  និងចម្រៀងបែបដេញហ្គីតា, ការដើរបង្ហាញម៉ូត, ការសម្ដែង Drag Queen និងការសម្តែងសិល្បៈបែបតាមផ្លូវផ្សេងៗទៀតផងដែរ។

សំបុត្រដើម្បីចូលរួមកម្មវិធីនឹងលក់ក្នុងតម្លៃត្រឹមតែ 2.5 ដុល្លារប៉ុណ្ណោះ ហើយអ្នកអាចរីករាយជាមួយសកម្មភាព និងការកម្សាន្តទាំងអស់ដែលបានរៀបរាប់ដូចខាងលើជាមួយនឹងភេសជ្ជៈមួយកែវដោយឥតគិតថ្លៃផងដែរ។ ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមពីម៉ោង 3 រសៀល ដល់ម៉ោង 10 យប់ នៅចុងសប្តាហ៍ទីមួយនៃខែមិថុនា ឆ្នាំ 2023។ ព្រឹត្តិការណ៍នេះអាចប្រព្រឹត្តទៅបានដោយមានការគាំទ្រពី Tiger ជាអ្នកឧបត្ថម្ភធំ និង Cathay United Bank (Cambodia) Corporation Limited ជាអ្នកសហការឧបត្ថម្ភកម្មវិធី។ .

ក្រៅពីត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលច្នៃប្រឌិតធំបំផុតសម្រាប់ព្រឹត្តិការណ៍អស្ចារ្យជាច្រើន ជាសហគមន៍ដ៏រស់រវើក និងជាការិយាល័យធ្វើការរួមគ្នានៅក្នុងទីក្រុងភ្នំពេញ Urban Village ដែលមានទីតាំងនៅជាប់នឹង​ Factory Phnom Penh  ក៏ជាគម្រោងខុនដូលំដាប់អន្តរជាតិដែលមានការទទួលស្គាល់យ៉ាងលើសលប់ លើផ្ទៃដី 7.6 ហិកតា ដែលបង្កើតឡើងដោយជោគជ័យ​ ដោយអ្នកអភិវឌ្ឍន៍ហុងកុងដែលគួរឱ្យទុកចិត្ត ហើយគម្រោងនេះត្រូវបានកំណត់ថាជាគម្រោងស្តង់ដារពិភពលោក ជាមួយនឹងសម្ភារះបរិក្ខារទំនើបៗ និងត្រូវបានរចនាឡើងសម្រាប់របៀបរស់នៅដែលគួរឱ្យចង់បានបំផុត និងកម្រិតស្តង់ដារនៃការរស់នៅដែលមនុស្សគ្រប់គ្នាអាចមានលទ្ធភាពទិញបាន។ ជាដំណឹងល្អសម្រាប់អ្នកដែលកំពុងស្វែងរកខុនដូដែលសមរម្យ ពេលនេះ Urban Village ទើបតែផ្តល់ប្រូម៉ូសិនពិសេសមួយគឺការបង់មុន 0% ដល់អតិថិជនលើយូនីតដែលបានកំណត់ឲ្យជ្រើសរើស។ លើសពីនេះទៅទៀត វាជាការផ្តល់ជូនមានកំណត់ ហើយមានពាក្យចចាមអារ៉ាមថាឱកាសនេះត្រូវបានចាប់យកដោយមនុស្សជាច្រើនឥឡូវនេះ! អ្នកគួរតែចាប់យកឱកាសដ៏ល្អនេះដូចគ្នា!

Factory Phnom Penh និង Urban Village ត្រូវបានគេស្គាល់ថាជាសហគមន៍ចម្រុះដែលតែងតែរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗជារៀងរាល់ឆ្នាំ។ សូមកុំភ្លេចមកលេងនៅ Urban Village and Factory Phnom Penh ណា ដើម្បីទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបាន និងភាពសប្បាយរីករាយដ៏រំភើប ជាពិសេសក្នុងអំឡុងពេលកម្មវិធី Street Fiesta យើងនេះតែម្ដង។ ធានាថាសប្បាយ!

សម្រាប់ការសាកសួរកម្មវិធី

 សូម​មេ​ត្ដា​ទាក់ទង: +855 17 999 546

info@factoryphnompenh.com

ឬ ទំនាក់ទំនងតាមរយះហ្វេសប៊ុកផេក: Factory Phnom Penh

ឬ វេបសាយ: https://factoryphnompenh.com

សម្រាប់ការសាកសួរទូទៅ៖

 សូម​មេ​ត្ដា​ទាក់ទង: +855 17 999 541

សម្រាប់ការសាកសួរសារព័ត៌មាន៖

Urban Village and Factory Phnom Penh

ផ្ទះលេខ 1159 ផ្លូវជាតិលេខ 2 សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។

 លេខទូរសព្ទ៖​ +855 86 83 5004/99 99 0219

 ទំព័រហ្វេសប៊ុក៖ Urban Village Phnom Penh & Factory Phnom Penh

 គេហទំព័រ៖ www.villagephnompenh.

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img