28 C
Phnom Penh
Saturday, April 20, 2024

ពលរដ្ឋស្នើសុំអាជ្ញាធរពន្លឿនក្នុងការជួសជុលផ្លូវដែលខូចក្នុងក្រុងបាត់ដំបង

ប្រជាពលរដ្ឋ រស់នៅក្នុង ក្រុងបាត់ដំបងស្នើសុំឱ្យអាជ្ញាធរ ខេត្តពន្លឿនក្នុងការជួសជុលផ្លូវដែលខូចខាត ជា ច្រើន កន្លែង ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ពលរដ្ឋនៅក្នុងរដូវភ្លៀងធ្លាក់។

ពលរដ្ឋម្នាក់ដែលសូម មិនបញ្ចេញឈ្មោះ បានលើកឡើងថា ផ្លូវក្នុងក្រុងមានការខូចខាតច្រើន។ អាជ្ញាធរបានជួសជុលខ្លះហើយ ប៉ន្តែ នៅចំណុចខ្លះទៀតមិនទាន់ ធ្វើនៅឡើយ ដោយសារ ផ្លូវមានសំបុកមាន់ច្រើនពិបាកធ្វើដំណើរ។ ផ្លូវដែលលំបាកនោះ មានដូចជា ចំណុចភ្លើងស្តុបច្រមុះជ្រូក ទៅសាលាឌូវី ផ្លូវភ្លើងស្តុបទៅសួន និងផ្លូវមុខភូមិភាគ៥ជាដើម។

ពលរដ្ឋបានលើកឡើងថាផ្លូវកន្លែងខ្លះយឺតយ៉ាវក្នុងការជួសជុល គឺឈូសឆាយហើយ ទុកចោលមិនទាន់បន្តចាក់កៅស៊ូឡើងវិញ ដែលធ្វើឱ្យហុយ ប៉ះពាល់ដល់អ្នកធ្វើដំណើរ ដូចជាផ្លូវទៅវាលស្រែ១០០ និងផ្លូវមុខវត្តពោធិ៍វង្សជាដើម ។

លោក ផេង រ៉ា អនុប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន មានប្រសាសន៍នៅក្នុងកម្មវិធីសន្ទនាមតិ នាថ្ងៃទី២៨ខែមេសា២០២២ កន្លងមកថា បច្ចុប្បន្ននេះមន្ទីរបាន ដាក់កម្លាំងពីរក្រុម ដើម្បីធ្វើការលុបសំបុកមាន់ក្នុងក្រុង ដោយលោកអះអាងថាប៉ុន្មានថ្ងៃទៀត ផ្លូវសំបុក មាន់នឹងអស់ មិនឱ្យមាននោះទេ។

ឆ្លើយតបនឹងការលើកឡើងនេះ លោក សុង សឿង មន្រ្តីទទួលបន្ទុកសាធារណៈការក្រុងបាត់ដំបង បានមានប្រសាសន៍នៅក្នុងកម្មវិធីសន្ទនាមតិ ដែរថា ដោយសារអា កាស ធាតុ ផ្លូវថ្នល់ក្នុងក្រុងបាត់ដំបងបានរងការខូចខាតជាច្រើនកន្លែងមិនអាចធ្វើលឿនបានទេ ព្រោះកម្លាំងមានចំនួនតិច ហើយកញ្ចប់ថវិកាមានកំណត់ផងដែរ។

លោកបន្ថែមថា ផ្លូវខាងលើ បានឈូសឆាយធ្វើគ្រឹះអស់ហើយ នៅតែចាក់កៅស៊ូប៉ុណ្ណោះ តែវាទាមទាពេលវេលា មិនអាចធ្វើលឿនបានទេ។


ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

spot_img