36 C
Phnom Penh
Thursday, April 18, 2024

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្ដកំពង់ស្ពឺ​ ផ្ដើមដំណើរការសា​ក​ល្បងជាលើកដំបូង 

ផ្លូវល្បឿនលឿនដំណើរការស្ថាបនាលេីកំណាត់ផ្លូវប្រវែងជាង១៨៥គីឡូម៉ែត្រនេះជិតនឹងបញ្ចប់នៅអំឡុង​២ខែ​ ខាងមុខនេះ​ បញ្ជរបង់ប្រាក់លើផ្លូវ​ល្បឿ​ន​លឿន​ មានចំនួន៥កន្លែង ចាប់ផ្ដើមចេញពីភ្នំពេញត្រង់ផ្លូវក្រវ៉ាត់ក្រុងទី៣ មានបញ្ជរបង់ប្រាក់ទី១ បញ្ជរទី២ គឺនៅគីឡូម៉ែត្រ២៦ ត្រង់ខាង​កើតទីរួមខេត្តកំពង់ស្ពឺ។ បញ្ជរទី៣ នៅត្រង់គីឡូម៉ែត្រ៧៦ តំបន់គីរីរម្យ និងត្រែងត្រយឹង។បញ្ជរទី៤ ត្រង់គីឡូ​ម៉ែត្រ​១១៤ តំបន់កំពង់សិលា ចុះទៅផ្លូវបំបែកស្រែអំបិល និងបញ្ជរចុងទី​ នៅគីឡូ​ម៉ែត្រ​១៨០ ទៅភ្ជាប់ផ្លូវជាតិ​លេខ៤ ត្រង់ខាងកើតច្រក​ចូលតំបន់ក្បាលឆាយ។ 

អ្នកដំណើរលើផ្លូវល្បឿនលឿន គឺត្រូវប្រើប្រាស់ការបង់ប្រាក់ផ្ទាល់​ និងកា​តអេឡិចត្រូនិក ដើម្បីស្គេនឆ្លងកាត់ និងបង់ប្រា​ក់ទៅតាមចម្ងាយផ្លូវបើកបរជាក់ស្ដែង កាតអេឡិចត្រូនិកនោះមានឈ្មោះETC ជាកាតបង់ប្រាក់រួចរា​ល់ និងមានកត់ត្រាអត្តសញ្ញាណរថយន្តរួចជា​ស្រេ​ចជាមួយក្រុមហ៊ុន៕ 

ដោយ៖ Puthinews

អានបន្ត

spot_img