36 C
Phnom Penh
Saturday, April 20, 2024

ផ្ទះប្រជាពលរដ្ឋ ១៧ខ្នង រងផលប៉ះពាល់ដោយសារភ្លៀង  ផ្គរ រន្ទះ លាយឡំទៅដោយខ្យល់កន្រ្តាក់យ៉ាងខ្លាំង

កំពង់ធំ៖ ផ្ទះប្រជាពលរដ្ឋចំនួន១៦ខ្នង ត្រូវខូចខាត ក្នុងនោះមាន ១ខ្នងផ្ទះត្រូវខូចខាតទទាំងស្រុង ដោយសារតែរូបផលប៉ះពាល់ដោយសារតែខ្យល់កន្ត្រាក់  កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិអូរំដេង  ឃុំត្រពាំងឫស្សី  ស្រុកកំពង់ស្វាយ  ខេត្តកំពង់ធំ។

លោក ហេង និត មេភូមិរំដេង  បានប្រាប់ឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ៨:៣០នាទីយប់ នៅថ្ងៃកើតហេតុខាងលើ នៅភូមិរបស់លោក  មានភ្លៀង  ផ្គរ រន្ទះ លាយឡំទៅដោយខ្យល់យ៉ាងខ្លាំង ក៏បានធ្វើឱ្យផ្ទះប្រជាពលរដ្ឋទទួលរងខូចខាតមួយចំនួនផងដែរ។

លោកមេភូមិបានបញ្ជាក់ថាក្នុងនោះមានចំនួន១៥ខ្នងផ្ទះ របើកដំបូល រលំសសរ របើកជញ្ជាំង និងខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនធំ។ 

ដោយឡែកផ្ទះ១ខ្នង ដែលមានម្ចាស់ឈ្មោះ រស់ ភ័ក្រ ភេទប្រុស អាយុ២៧ឆ្នាំ  ដែលមានប្រពន្ធឈ្មោះ មួន ធារ៉ា អាយុ២៥ឆ្នាំ ដែលមានទីលំនៅ ភូមិ ឃុំខាងលើ គឺខូចខាតទាំងស្រុង ព្រមទាំងបាត់បង់ទ្រព្យសម្បត្តិមួយចំនួនធំផងដែរ។

ជាមួយគ្នានេះលោកមេភូមិ ហេង និត សូមអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវបង្កើនការយកចិត្តទុកដាក់លើបញ្ហាបាតុភូតធម្មជាតិដែលកើតមានឡើងដោយយថាហេតុដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា។

គួរបញ្ជាក់ថាក្នុងហេតុការណ៍គ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះមិនបណ្ដាលឱ្យប្រជាពលរដ្ឋរងរបួសឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

spot_img