29 C
Phnom Penh
Tuesday, March 19, 2024

ផ្ទុះការបាញ់ប្រហារសម្លាប់មនុស្ស ក្រោយ ប្រេស៊ីល ប្រកួតចាញ់ ក្រូអាត

ក្មេងស្រីអាយុ ១៧ ឆ្នាំម្នាក់បានស្លាប់ក្នុងការបាញ់ប្រហារនៅជិតផ្សារទំនើបមួយកន្លែងក្នុងក្រុង Barretos រដ្ឋ Sao Paulo បន្ទាប់ពីប្រេស៊ីលប្រកួតចាញ់ក្រូអាតក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតា ។

បើយោងតាមមន្ត្រីអនុវត្តច្បាប់ប្រេស៊ីលបានឲ្យដឹងថា ជម្លោះ​មួយនេះ​បានផ្ដើមចេញពី​កន្លែង​លក់​អាហារ​របស់​ផ្សារ​ទំនើបមួយកន្លែង ហើយ​បាន​ឈាន​ដល់​ការ​ប៉ះទង្គិច​ទ្រង់ទ្រាយ​ធំ​នៅ​ខាង​ក្រៅ​អគារ ។ មួយសន្ទុះក្រោយមក ភាគីពាក់ព័ន្ធដែលមានគ្នាច្រើននាក់បានបើករថយន្តទៅផ្សារទំនើបនោះ និងបើកការបាញ់ប្រហារទៅលើមនុស្សដែលឈរនៅតាមដងផ្លូវ ។

ជាលទ្ធផលនៃការបាញ់ប្រហារនេះ ក្មេងស្រីម្នាក់បានត្រូវគ្រាប់ស្លាប់ ចំណែកមិត្តភ័ក្តិរបស់នាងត្រូវគ្រាប់ធ្លាយសួត ហើយកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងមន្ទីរពេទ្យ ខណៈខ្មាន់​កាំភ្លើង​បាន​រត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ ហើយ​ប៉ូលិស​ក៏កំពុង​តាម​រកជនសង្ស័យផងដែរ ។

គួរបញ្ជាក់ថា កាល​ពី​ថ្ងៃ​សុក្រ ក្រុមបាល់ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល​បានរងបរាជ័យក្រោមថ្វីជើងរបស់ក្រូអាតដោយបាល់កាត់សេចក្ដី ១១ ម៉ែត្រក្នុងលទ្ធផល ២-៤ ហើយត្រូវជ្រុះចេញពី World Cup ត្រឹមពេលនេះ ៕

ប្រភព: CBC ប្រែសំរួលដោយ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img