27.6 C
Phnom Penh
Saturday, April 20, 2024

ប្រជាពលរដ្ឋគ្នាស្វែង រកអន្តរាគមន៍ ពីអាជ្ញាធរមានសមត្ថកិច្ច ហៅមេខ្យល់បោកប្រាស់រឿងដីធ្លីមកដោះស្រាយ

      ប្រជាពលរដ្ឋ១៧គ្រសារដែលអស់លុយច្រើនៗក្នុងរឿងដីធ្លី  បានទទូចសុំទៅ សមត្ថកិច្ចអនុវត្តច្បាប់ចំពោះ  ឈ្មោះ គឹម ពៅ និងឈ្មោះ ញ៉ាញ់ សោភ័ណ  ពីរនាក់ជាប្ដីប្រពន្ធ បានយកឈ្មោះថ្នាក់ដឹកនាំ មកប្រើប្រាស់ អូសទាញប្រជាពលរដ្ឋ ឱ្យបង់ប្រាក់ ជាថ្នូរនឹងការផ្លល់ដីធ្វើជាកម្មសិទ្ធិ នៅខេត្តស្ទឹងត្រែង   តែមិនបានធ្វើតាមការសន្យាទេ។

   ក្នុងសកម្មភាពស្វែងរក អន្តរាគមន៍ ពីស្ថាប័នមានសមត្ថកិច្ច នៅខេត្តស្ទឹងត្រែង កាលពីថ្ងៃម្សិលមិញនេះ លោកស្រី ណាវី រស់នៅចុះណុចអូរពងមាន់ ក្នុងភូមិរាជានុគោល សង្កាត់ក្រុងខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖ ឈ្មោះគឹម ពៅ  និងឈ្មោះ ញាញ់ សោភ័ណ្ឌ ជាប្រពន្ធ បានមកបោកប្រាស់ប្រជាពលរដ្ឋ ស្លូតត្រង់ ក្រីក្រ យកប្រាក់ អស់៣៨.២០០ដូល្លារ  ជាថ្នូរនឹងការសន្យា ផ្ដល់ដីស្ថិតនៅផ្លូវចូលទៅទំបន់វារីអគ្គិសនីសេសានក្រោមពីរ ខេត្តស្ទឹងត្រែង  ក្នុងមួយគ្រួសារ ៥ហិចតា ធ្វើជាកម្មសិទ្ធិ។ 

លោកស្រីបន្តថា៖ ការសន្យានេះ ឈ្មោះគឹម ពៅ បានមកធ្វើនិយាយលួងលោម គៀងគរប្រជាពលរដ្ឋ ប្រមូលប្រាក់ឱ្យ តាំងពីខែកុម្ភៈ ដើមឆ្នាំ២០២១មកម្ល៉េះ ជំហានទី១ ម្នាក់៥ម៉ឺនរៀល សម្រាប់យកទៅរត់ការឯកសារ ហើយប្រជាពលរដ្ឋយើង នៅចំណុចអូរពងមាន់ក្នុងភូមិរាជានុគោល ជាអ្នកគ្មានដីធ្លីសម្រាប់ធ្វើស្រែចម្ការ ក៏ចង់បានដីយកមកធ្វើកម្មសិទ្ធិតាមការអូសទាញនេះ និងហ៊ានរហូតទៅដល់ប្រមូលប្រាក់ឱ្យទៅគឹម ពៅ និងឈ្មោះញាញ់ សោភ័ណ្ឌនេះ ក្នុងម្នាក់ៗ ២ទៅ៣ពាន់ដូល្លាក៏មាន។

លោកស្រីទៀតថា៖ ការផ្តល់ប្រាក់ទៅឱ្យឈ្មោះ គឹម ពៅ និងប្រពន្ធឈ្មោះ ញាញ់ សោភ័ណ្ឌ គឺបានធ្វើឡើង វេតាមវីង ក្នុងរយៈពេលជិត២ឆ្នាំមកនេះ សរុបប្រមាណជាង៣ម៉ឺនដូល្លារ ហើយពុំបានផ្ដល់ដីឱ្យតាមការសន្យានោះទេ បានត្រឹមតែបង្ហាញប័ណ្ណប្លង់ដី និងបានត្រឹមតែអួតថាខ្លួនជាបងប្អូនអ្នកធំតែប៉ុណ្ណោះតាំងពីដើមឆ្នាំ២០២១មក។

 លោកផាន វាសនា ជាជនរងគ្រោះ តំណាងឱ្យប្រជាពលរដ្ឋប្រមាណ១០០នាក់ ផ្សេងទៀត  រស់នៅចំណុចអូរពងមាន់នេះដែរ បានទទួលស្គាល់ថា៖ បុគ្គលឈ្មោះ គឹម ពៅ និងឈ្មោះ ញាញ់ សោភ័ណនេះមកបោកប្រាស់ពួកខ្លួនដែរ   ក្រោយពីមិនបានដីឱ្យប្រជាពលរដ្ឋបាន ប្តីប្រពន្ធរូបនេះ   បានធ្វើកិច្ចសន្យាថាសងលុយមកវិញ   នៅថ្ងៃទី១៨កញ្ញាឆ្នាំ២០២២   តែមិនអនុវត្តតាមកិច្ចសន្យានោះទេ   ទើបប្រជាពលរដ្ឋជួបជុំគ្នាកាន់រួបសម្តេចពុកតេជោនិងសម្តេចម៉ែប៊ុនរ៉ានី ជាអ្នកមានគុណសូមមេត្តាជួយពួកខ្ញុំផង។ 

លោកបន្តថា៖ករណីនេះដោយសារតែឈ្មោះគឹមពៅ និងលោកស្រីញាញ់សោភ័ណ្ឌត្រូវជាប្រពន្ធ បានយកឈ្មោះ ឯកឧត្តម សេង ទៀង ទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាល មកប្រើប្រាស់ ដើម្បីមកនិយាយឱ្យប្រជាពលរដ្ឋ មានជំនឿជឿជាក់ថាគាត់ ជាប្អូនឯកឧត្តម សេង ទៀង ធ្វើឱ្យេពួកគាត់ជឿទាំងស្រុង។

ក្នុងជំនឿទុកចិត្តនេះប្រជាពលរដ្ឋម្នាក់ៗ បានរកលុយទៅឱ្យចាប់ពី៥ម៉ឺនរៀលឡើងទៅនិងខ្លះបានឱ្យរហូតដល់៣០០០ដូល្លារ ក៏មាន សរុបប្រមាណជាង ៣ម៉ឺនដុល្លារ សន្យាថាឱ្យដីមួយគ្រួសារ ៥ហិចតា តែក្នុងរយៈពេលជិតពីរឆ្នាំមកហើយ ឈ្មោះនេះមិនបានមកដោះស្រាយបញ្ហារឿងនេះទេ បានត្រឹមតែ និយាយតាមតេលេក្រាម បាញ់រូបថត- មានរូបប្លង់ដី -រូបកិច្ចប្រជុំ មកឱ្យប្រជាពលរដ្ឋមើលតែប៉ុណ្ណោះ។

ជាមួយនិងរឿងរ៉ាវ ឆបោកយកប្រាក់ជាថ្នូរ និងការផ្តល់ដីជូនប្រជាពលរដ្ឋនេះ អ្នកសាព័ត៌មានយើងបានទាក់ទងទៅឈ្មោះគឹម ពៅ នឹងញាញ់ សុភ័ណ្ឌ សុំបំភ្លឺរឿងករណីខាងលើតាមរយលេខទូរស័ព្ទ០៣១ ៤៤៤ ៤៤ ៦៩និងលេខ ០៣១ ២១៦៥ ៥៥៦ តែទាក់ទងមិនបានឡើយ។

តាមការអះអាងពីលោកសុវណ្ណពិសេដ្ឋអភិបាលស្រុកសេសាននិងលោកទុំនីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានបញ្ចាក់ថា៖ ដីដែលគឹម ពៅនិងញាញ់សោភ័ណ្ឌ បង្ហាញប័ណ្ណបោកប្រាស់យកមកឱ្យប្រជាពលរដ្ឋនេះ គឺជាដីបំរុងរបស់ក្រសួងកសិកម្មដែលអាជ្ញាធរខេត្ត បានចេញប្លង់កម្មសិទ្ធិ ប្រគល់ឱ្យធ្វើការអភិវឌ្ឍន៍ និងបង្កើតជាមជ្ឈមណ្ឌលស្រាវជ្រាវផ្នែកសាវប្បកម្ម ហើយមន្ត្រីក្រសួងកសិកម្មធ្លាប់មកធ្វើការឈូសឆាយ១លើកជា២លើកមកហើយ តែមានប្រជាពលរដ្ឋមួយចំនួនមករារាំងដល់ការអភិវឌ្ឍនេះ ដោយមានបុគ្គលសកម្មជនដីធ្លីនៅពីក្រោយ បច្ចុប្បន្នប្រជាពលរដ្ឋបានចេញមុខមកបកស្រាយបង្ហាញហើយ ចំណែកស្ថាបនមានសមត្ថកិច្ចកំពុងមានចំណាត់ការរឿននេះដែរ ។

សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋអ្នករងគ្រោះប្រមាណជិត១០០គ្រួសារ សូមឱ្យសមត្ថកិច្ចជួយទៅនាំខ្លួន ឈ្មោះគឹមពៅ និងញ៉ាញ់ សោភ័ណ្ឌ ត្រូវជាប្រពន្ធ កំពុងរស់នៅបច្ចុប្បន្ន ឃុំពពាលខែ ស្រុកកៀនស្វាយ ខេត្តកណ្ដាល មានផ្ទះនៅចំណុចជិតសាលារៀនវត្តដីឥដ្ឋ មកដោះស្រាយជូនពួកគាត់ផង។

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

spot_img