28 C
Phnom Penh
Friday, March 29, 2024

ប្រជាជនរុស្សី នាំគ្នាតវ៉ាប្រឆាំងនឹងការចល័តប្រជាជនមួយផ្នែក

(រុស្សី)៖ ការតវ៉ាបានបន្តនៅទូទាំងប្រទេស ប្រឆាំងនឹងការចល័តមួយផ្នែកនៃក្រុមប្រជាជន ដែលបាន ប្រកាសដោយប្រធានាធិបតី Vladimir Putin កាលពីសប្តាហ៍មុន។នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាCNAនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។

វីដេអូដែលបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញពីមនុស្សប្រឈមមុខជាមួយប៉ូលិស ក្នុងក្រុង Makhachkala ក្នុងសាធារណរដ្ឋ Dagestan ភាគខាងត្បូង។ បាតុកររួមមានស្ត្រីស្រែកថា “ទេចំពោះសង្គ្រាម” និង “ទេចំពោះការចល័តប្រជាជន”។

កាសែតរុស្ស៊ី Kommersant បានរាយការណ៍ថា អាជ្ញាធរសន្តិសុខបានបាញ់ទៅលើអាកាស ដើម្បីបំបែកក្រុមបាតុករ បន្ទាប់ពីពួកគេបានបិទផ្លូវនៅក្នុងភូមិមួយក្នុង Dagestan។

ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរបស់រុស្ស៊ី Meduza បាននិយាយថា យ៉ាងហោចណាស់ការិយាល័យចុះឈ្មោះ យោធាចំនួន១០ ត្រូវបានដុតបំផ្លាញ ចាប់តាំងពីការចាប់ផ្តើមនៃការចល័តប្រជាជន៕
ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img