30 C
Phnom Penh
Friday, March 29, 2024

បឹងធម្មជាតិនៅភូមិអូស្ពាន សង្កាត់ស្ពានមានជ័យកំពុងប្រឈមនឹងហានិភ័យ

ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋដែលរស់នៅ និងមានដីធ្លីជាប់ និងក្បែរៗបឹងធម្មជាតិមួយកន្លែងដែលមានទីតាំង នៅខាងក្រោយរីហ្សតលោកឧកញ៉ាល័ក្ខ ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តបណ្ឌលគិរី នាថ្ងៃទី ២៣ មករា ឆ្នាំ២០២៣ នេះ បានសម្ដែងការមិនសប្បាយចិត្ត ខណៈគ្រួសារដែលមាន ទ្រព្យធនស្ដុកស្ដម្ភមួយបានប្រើប្រាស់គ្រឿងចក្រកាយដី ដើម្បីលុបបឹងនោះ។

អ្នកភូមិនៅក្បែរតំបន់នោះនិយាយថា បឹងខាងលើ គឺជាទីទំនាបដែលទទួលទឹកពីប្រភពអូរជាច្រើន។ បឹងនេះមានទឹកមិន ដែលរីងទេ ហើយល្ហាចល្ហឹមក្លាយជាបឹងនារដូវវស្សា។ វាជាប្រភពទឹកដ៏សំខាន់ក្នុងការលំហែរកម្សាន្ត ធ្វើឲ្យទីនោះត្រជាក់ និងសម្រាប់បម្រើដល់ការស្រោច ស្រពផងដែរ។ ប៉ុន្តែមកដល់ពេលនេះបឹងធម្មជាតិមួយកន្លែងនេះកំពុងប្រឈមនឹងហានិភ័យដោយសារតែអ្នកមានលុយកំពុងតែចាក់លុបបឹងនេះជាបណ្ដើរៗហើយ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា អ្នកដែលមាន អំណាចជាន់ផ្អៀងក្រុងសែនមនោរម្យហ៊ានចាក់ដីលុបបឹងនេះ គឺអ្នកស្រីជួន សំនៀង ។ អ្នកស្រីជួន សំនៀងគឺជាកូនស្រីលោកជួន សំបុក ។ លោកជួន សំបុកគឺជាសមាជិកក្រុមប្រឹក្សាស្រុកឱរាំងខេត្តមណ្ឌលគិរីដែលល្បីល្បាញខាងដើរចាប់យកដីគេឆៅៗតែម្ដង។

យ៉ាងណាក៏ដោយអ្នកស្រី ជួន សំនៀង ដែលរងការ ចោទមានគម្រោងលុបបឹងនោះបានថ្លែងឲ្យដឹងថា វាគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះ តាមពិតអ្នកស្រីគ្រាន់តែចាក់ដីធ្វើផ្លូវទៅកាន់កញ្ចុះដើម្បីអង្គុយលេងទេ ព្រោះខែវស្សាទឹកលិចពិបាកដើរ ។ អ្នកស្រីថា អ្នកស្រីក៏ទទួលបានផលប្រយោជន៍ពីបឹងនេះដែរ ទាំងផ្ដល់ភាព ត្រជាក់ ស្រោចស្រពដំណាំ ហើយជាពិសេសនោះវាគឺជាស្រះត្រីចិញ្ចឹមរបស់អ្នកស្រីផងដែរ  ដូច្នេះមានរឿងអីដែលត្រូវលុប ? ៕

អាជ្ញាធរសង្កាត់ស្ពានមានជ័យ មិនអាចសុំការបំភ្លឺបាន ទេជុំវិញករណីខាងលើនេះ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img