37 C
Phnom Penh
Friday, April 19, 2024

បាល់ទាត់បុរស U23 កម្ពុជាបង្ហាញបញ្ជី២០នាក់ចុងក្រោយទៅស៊ីហ្គេម

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជី២០នាក់ចុងក្រោយនៃក្រុមបាល់ទាត់បុរសសម្រាប់ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម ២០២១ នៅប្រទេសវៀតណាម។

កីឡាករទាំង២០នាក់ មកពីវិសាខា ៥នាក់, វិសាខា ៣នាក់, ភ្នំពេញក្រោន៣នាក់, ណាហ្គាវើលដ៍២នាក់, ព្រះខ័នរាជស្វាយរៀង៣នាក់, គិរីវង់សុខសែនជ័យ, អង្គរថាយហ្គឺរ, កងយោធពលខេមរភូមិន្ទ និង ព្រៃវែងអេហ្វស៊ី មានម្នាក់ដូចគ្នា។

កីឡាករទាំង២០នាក់ និងក្រុមការងារនឹងចេញទៅវៀតណាមនៅព្រឹកថ្ងៃពុធ ទី០៤ ខែឧសភា។

ជុំវិញការជ្រើសរើសបញ្ជីចុងក្រោយនេះ លោក ភា សុភ័ក្ត្រា ធ្លាប់សង្កត់ធ្ងន់ថា ក្រុមនឹងពិនិត្យទៅលើការប្រឹងប្រែងរបស់កីឡាករ វិន័យ និងការយល់លើតាក់តិច ក៏ដូចជារបៀបលេងរបស់គ្រូ។

គួរបញ្ជាក់ថា កម្ពុជាស្ថិតក្នុងពូល B សម្រាប់វិញ្ញាសាបាល់ទាត់បុរសដែលមានថៃ, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ។ U23 កម្ពុជាបើកឆាកតទល់ឡាវ នៅថ្ងៃទី០៩ ខែឧសភា៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

spot_img