35 C
Phnom Penh
Friday, March 29, 2024

បង្ក្រាប និងដកហូតអាល់កុលក្លែងក្លាយជិត៧០០លីត្រ នៅរាជធានីភ្នំពេញ និងខេត្តស្ទឹងត្រែង

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ និងខេត្តស្ទឹងត្រែង បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ទំនិញដែលបានដាក់លក់តាមបណ្តាផ្ទះ ម៉ាត នៅទីតាំងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តស្ទឹងត្រែង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។

សម្រាប់មន្ត្រីជំនាញនៅរាជធានីភ្នំពេញ បានចុះឃាត់ទុក និងដកហូតអាល់កុលប្រភេទមេតាណុល ចំនួន ១០ប៊ីដុង ស្មើនឹង ៣០០លីត្រ ក្រោយពីរកឃើញ។ ចំណែកនៅខេត្តស្ទឹងត្រែង ក៏បានរកឃើញអាល់កុលក្លែងក្លាយចំនួន ៣៩០លីត្រ ផងដែរ។

អាល់កុលក្លែងក្លាយទាំងនោះ ត្រូវបានមន្ត្រីជំនាញរក្សាទុកនៅទីតាំងលក់ជាបណ្តោះអាសន្ន ដោយបិទសៀលហ៊ុមព័ន្ធ បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img