39 C
Phnom Penh
Thursday, April 25, 2024

នៅលើកោះ Ischiaប្រទេសអុីតាលី ក្រោយគ្រោះរអិលបាក់ដីសម្លាប់មនុស្ស ៧នាក់

(រ៉ូម)៖ រដ្ឋាភិបាលអ៉ីតាលី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានប្រកាស «ភាពអាសន្ន» នៅក្នុងដែនកោះអ៉ីសគីយ៉ា (Ischia) ស្ថិតនៅភាគខាងត្បូងនៃ ប្រទេស បន្ទាប់ពីគ្រោះរញ្ជួយដីបានសម្លាប់មនុស្សយ៉ាងហោច ៧នាក់ និងជាច្រើននាក់ទៀតបន្តបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

បើតាមអាជ្ញាធរអ៉ីតាលី គ្រោះរញ្ជួយដីបានវាយប្រហារលើទីក្រុងតូចមួយឈ្មោះថា កាសាមីកស្យូឡា ទែរម៉េ (Casamicciola Terme) នៅលើកោះអ៉ីសគីយ៉ា កាលពី ព្រឹកថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ (ម៉ោងក្នុងតំបន់)។ រដ្ឋាភិបាលអ៉ីតាលី បានបញ្ចេញកញ្ចប់ថវិកាជំនួយ ២លានអឺរ៉ូ ឬស្មើនឹងជាង ២លានដុល្លារ នៅក្រោយកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីបន្ទាន់ ហើយក៏បានប្រកាសភាពអាសន្ននៅក្នុងកោះ អ៉ីសគីយ៉ាផងដែរ។

មកទល់នឹងពេលនេះ ក្រុមអ្នកជួយសង្រ្គោះជាង ២០០នាក់់ នៅតែបន្តប្រតិបត្តិការជួយសង្រ្គោះ និងតាមរកមនុស្សដែលកំពុងបាត់ខ្លួន បើទោះជាប្រតិបត្តិការនេះ កំពុងជួបឧបសគ្គដោយសារមានភ្លៀងធ្លាក់ និងខ្យល់បក់បោកខ្លាំងក៏ដោយ៕
ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img