34 C
Phnom Penh
Thursday, April 25, 2024

នាំប្អូនជីដូនមួយទៅមើលឪពុកបង់សំណាញ់ យុវតីអភ័ព្វម្នាក់អាយុ១៨ឆ្នាំ បានលង់ទឹកស្លាប់ គួឱ្យសង្វេក ខណៈពេលនាងជិតដល់ថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ខេត្តកំពង់ឆ្នាំង យុវត្តីអាយុ១៨ឆ្នាំ ម្នាក់នៅសល់តែប៉ុន្មានថ្ងៃទៀតបានចូលរួមប្រឡងសញ្ញាបត្រទុតិយភូមិ ប៉ុន្តែសំណាង អាក្រក់នាងបានលង់ទឹកស្លាប់ជាមួយនឹងប្អូនប្រុសជីដូនមួយម្នាក់ទៀត។ ហេតុការណ៍ភ្ញាក់ផ្អើលបង្កើតឡើងនៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ នៅស្ទឹងបរិបូណ៌ ស្ថិតនៅក្នុងភូមិកំព្រង ឃុំផ្សារស្រុកបរិបូរណ៍។

យោងតាមរបាយការណ៍របស់នគរបាលប៉ុស្តិ៍ផ្សារបានឱ្យដឹងថា យុវតីរងគ្រោះមានឈ្មោះ ហូរ សុបិន អាយុ ១៨ឆ្នាំ មានឪពុកឈ្មោះ ហូ បុណ្យ ម្ដាយឈ្មោះ សុគា ចំណែកប្អូនប្រុសជីដូនមួយឈ្មោះ បុល រតនា អាយុ ៦ឆ្នាំ មានឪពុកឈ្មោះ ហូរ សំបុល និងម្ដាយឈ្មោះ ស៊ុន សុភា ។ ពួកគេ មានទីលំនៅភូមិ ឃុំ កន្លែងកើតហេតុ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ បងប្អូនបាននាំគ្នាទៅមើលឪពុកបង់សំណាញ់ នៅផ្នែកខាងក្រោម្ទឹង ។ ប៉ុន្តែដើរមិនទាន់ដល់ផង ក៏បានរអិលជើងធ្លាក់ចូលអន្លង់ទឹកជ្រៅ។ បណ្ដាលឱ្យលង់ស្លាប់តែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទៅពិនិត្យធ្វើកោសល្យវិច្ច័យ និងបានប្រគល់សពជនរងគ្រោះទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ក្រោមកិច្ចសោកសង្រេងយ៉ាងក្រៃលែងពីក្រុមគ្រួសារដែលបានបញ្ជាក់ថា នៅសល់តែប៉ុន្មានថ្ងៃទៀត គឺនាងចូលប្រឡងសញ្ញាបត្រទុតិយៈភូមិ ហើយ មិនគួរមានរឿងបែបនេះឡើយ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img