28 C
Phnom Penh
Saturday, April 20, 2024

នាយរងការិយាល័យ កិច្ចការផ្ទៃក្នុងក្រសួងមហាផ្ទៃ ដកកាំភ្លើងបាញ់អ្នកឃ្វាលក្របីរងរបួសព្រោះ…

បន្ទាយមានជ័យ៖ អំពើហិង្សា ដោយចេតនានេះបានកើតឡើង កាលពីថ្ងៃទី០៧ ខែឧសភា ស្ថិតនៅភូមិ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នៅថ្ងៃទី០៨ ខែឧសភា សមត្ថកិច្ច បានប្រាប់សារព័ត៌មានក្នុងស្រុកថា ជនរងគ្រោះឈ្មោះ ឃាង វណ្ណា អាយុ៥៥ឆ្នាំ ភេទប្រុស ជាអ្នកឃ្វាលក្របី។ ឃាតករមានឈ្មោះ រ៉ា ទឹមច័ន្ទពិសី អាយុ៤២ឆ្នាំ ភេទប្រុស មានឋានន្តរស័ក្តិ វរសេនីយ៍ទោ ជានាយរងការិយាល័យ កិច្ចការផ្ទៃក្នុងក្រសួងមហាផ្ទៃ។

លោកវរសេនីយ៍ឯក អ៊ឹម សុភារ៉ា អធិការនគរបាលស្រុកអូរជ្រៅ បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការបាញ់ប្រហារនេះ បានកើតឡើងដោយសារតែក្របីរបស់ជនរងគ្រោះ បានចូលស៊ីស្មៅនៅក្នុងដីរបស់នគរបាល។ ស្ថានការណ៍ កាន់តែតានតឹងរហូតឈានដល់ការបាញ់សម្លាប់ អ្នកឃ្វាលគោមួយគ្រាប់ចំ កំភួនជើងខាងឆ្វេង។

សមត្ថកិច្ចបានបន្តថា ក្រោយបាញ់ជនរងគ្រោះឃាតករ ទឹម ច័ន្ទពិសី បានរត់គេចខ្លួនពីកន្លែងកើតហេតុ។

ភ្លាមៗនោះ អ្នកជិតខាង និងសមត្ថកិច្ចបាននាំជនរងគ្រោះទៅកាន់មណ្ឌលសុខភាពអូរបីជាន់ ដើម្បីព្យាបាល មុននឹងបញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន។

កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តស្រុក និងឃុំបានកំពុងស្រាវជ្រាវរកជនសង្ស័យ ដើម្បីកសាង សំណុំរឿងតាមនីតិវិធីច្បាប់៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

spot_img