35 C
Phnom Penh
Thursday, April 25, 2024

នាយករដ្ឋមន្ត្រីផ្ដាំទៅដៃគូប្រគួតថាគ្មានភាពល្អិតល្អន់កុំរំពឹងថាអាចយកឈ្នះសម្ដេច

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅដៃគូប្រជែងរបស់សម្ដេចថា បើពួកគេគ្មានភាពល្អិតល្អន់នោះទេ កុំរំពឹងថាអាចយកឈ្នះសម្ដេចតេជោបាន។ សម្ដេចតេជោ បញ្ជាក់ថា ដោយសារភាពល្អិតល្អន់នេះហើយទើបសម្ដេចតេជោអាចដឹកនាំប្រទេសរហូតក្លាយជានាយករដ្ឋមន្ត្រី ដែលកាន់អំណាចយូរជាងគេលើពិភពលោក។

ថ្លែងក្នុងជំនួបជាមួយពលរដ្ឋជិត៣ពាន់នាក់ នៅភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ព្រឹកថ្ងៃសៅរ៍ ទី០១ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានទាញយកករណីពីការគិតគូរដល់ពលរដ្ឋដែលផ្លាស់ទីលំនៅមកភូមិរុនតាឯកថា រដ្ឋាភិបាលក្រោមការគិតរបស់សម្ដេចតេជោគឺ បានគិតគូរបានល្អិតល្អន់ទាំងអស់ចាប់ពីហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាត ភ្លើងអគ្គិសនី សេវាទូរស័ព្ទគ្រប់គ្រាន់សម្រាប់គាំទ្រដល់ការរស់នៅរបស់ពលរដ្ឋ។

សម្ដេចបញ្ជាក់ថា ថ្វីត្បិតតែពេលនេះពលរដ្ឋផ្លាស់ប្ដូរទីលំនៅមកថ្មី អាចមានការលំបាកតែទៅថ្ងៃអនាគតតំបន់នេះនឹងមានភាពល្អប្រសើរឡើង។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អាយុ ៦៩ឆ្នាំ សម្ដេចកាន់តំណែងដំបូងជា រដ្ឋមន្ត្រីការបរទេសនៅឆ្នាំ១៩៧៩ ក្នុងវ័យ ២៧ឆ្នាំ និងក្លាយជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ១៩៨៥ ដល់បច្ចុប្បន្ន៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img