31 C
Phnom Penh
Friday, April 19, 2024

ទីប្រឹក្សាលោក ហ្សេលេនស្គី ថា អ៊ុយក្រែននឹងមិនធ្វើដូចរុស្ស៊ី ក្នុងការកែនទ័ពបន្ថែមទៅប្រយុទ្ធនោះទេ

កៀវ៖ លោក មីកខែល ប៉ូដូឡាក់ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ នៅថ្ងៃចន្ទទី២៦ ខែកញ្ញាថា អ៊ុយក្រែននឹងមិនប្រកាសពីការចល័តកងទ័ពបន្ថែមទៀត ដើម្បីជាការឆ្លើយតបទៅនឹងការធ្វើប្រជាមតិ ស្តីពីការចូលរួមជាមួយរុស្ស៊ី ដែលកំពុងដំណើរការនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែននោះទេ។
លោក ប៉ូដូឡាក់ បានបញ្ជាក់យ៉ាងដូច្នេះថា យើងបានបង្កើតទុនបំរុងរួចហើយ តាមរយៈប្រព័ន្ធការពារទឹកដី ហើយនឹងប្រើប្រាស់ទុនបំរុងទាំងនេះយ៉ាងសកម្ម។ យើងមិនគួរប្រកាសពីការចល័តកងទ័ពបន្ថែមនៅថ្ងៃនេះទេ… យើងមានអ្វីៗគ្រប់យ៉ាង ហើយយើងត្រៀមខ្លួនប្រឈមមុខនឹងទាហានរុស្ស៊ីបន្ថែមទៀត។
ជាមួយគ្នានេះ លោក ប៉ូដូឡាក់ បានអះអាងថា អ៊ុយក្រែនកំពុងបាត់បង់ចំនួនទាហានតិចជាងរុស្ស៊ីឆ្ងាយណាស់។ ចំណែករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គេ ស៊យហ្គូ បានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះថា ខណៈដែលរុស្ស៊ីបានបាត់បង់កងទ័ពចំនួន ៦.០០០នាក់ ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមក្នុងខែកុម្ភៈមក ខណៈដែលអ៊ុយក្រែនក៏បានបាត់បង់កងទ័ពប្រហែល ៦១.០០០នាក់ដែរ។
ដោយឡែកយោងតាមភាគីអ៊ុយក្រែន ទាហានរុស្ស៊ីប្រមាណ ៥៥.០០០នាក់ត្រូវបានសម្លាប់។ រីឯទីភ្នាក់ងារ CIA បានបញ្ជាក់ថា នៅចុងខែកក្កដា រុស្ស៊ីបានបាត់បង់ទាហានជាង ១៥,០០០នាក់នៅអ៊ុយក្រែន ខណៈដែលចារកម្មអង់គ្លេសក៏បានរាយការណ៍ដែរថា រុស្ស៊ីបានបាត់បង់ទាហានចំនួន ២០,០០០នាក់កាលពីខែមិថុនា៕

ដោយ៖ ពុទ្ធិញូវ

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img