34 C
Phnom Penh
Thursday, April 25, 2024

ទីបំផុត រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង

មនុស្សយ៉ាងតិច៩នាក់ត្រូវស្លាប់ នៅក្នុងរលកថ្មីនៃការវាយប្រហារទូទាំងប្រទេសអ៊ុយក្រែន ដែលរុស្ស៊ីបានប្រើប្រាស់អាវុធដ៏មានអានុភាព រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេងដ៏កម្រផងដែរ។

តាមសេចក្តីរាយការណ៍ រុស្ស៊ី​​មិនដែល​បាញ់​មីស៊ីលល្បឿន​លឿនជាងសំឡេង Kinzhal មានសមត្ថភាព​គេច​ផុតខែល​ការពារ​ដែន​អាកាស​ទេ ចាប់​តាំង​ពី​​ជម្លោះផ្ទុះឡើង។

ការបាញ់មីស៊ីលស្រោចលើកចុងក្រោយបង្អស់នេះ គឺជាការវាយប្រហារធ្ងន់ធ្ងរបំផុតលើប្រទេសអ៊ុយក្រែន មិនធ្លាប់សោះនារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ។

ការវាយប្រហារនេះ ក៏បានកាត់ផ្តាច់ថាមពលដល់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ដែលជារោងចក្រធំបំផុតរបស់អឺរ៉ុបផងដែរ។

កាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បាននិយាយថា “អាវុធរយៈចម្ងាយឆ្ងាយតាមផ្លូវអាកាស សមុទ្រ និងដីគោក រួមទាំងប្រព័ន្ធមីស៊ីលល្បឿនលឿន Kinzhal ផងដែរបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធយោធាសំខាន់ៗរបស់អ៊ុយក្រែន”។

យ៉ាងណាមិញ យោធា​អ៊ុយក្រែន​​អះអាង​ថា ខ្លួន​បាន​បាញ់​ទម្លាក់ដោយ​ជោគជ័យនូវមីស៊ីល​ផ្លោង​ចំនួន៣៤គ្រាប់ និង​យន្តហោះ​គ្មាន​មនុស្ស​បើក Shahed ផលិត​ដោយ​អ៊ីរ៉ង់ចំនួន៤គ្រឿង។

ប៉ុន្តែអ៊ុយក្រែនក៏បាននិយាយដែរថា ខ្លួនមិនអាចស្ទាក់ចាប់មីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ចំនួន៦គ្រាប់បានទេ ហើយក៏មិនអាចបំផ្លាញអាវុធស៊េរីចាស់ជាងនេះ ដូចជាមីស៊ីលប្រឆាំងនាវា Kh-22 និងមីស៊ីលប្រឆាំងយន្តហោះ S-300 បានដែរ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img