33 C
Phnom Penh
Friday, April 19, 2024

តើសង្គ្រាមនៅអ៊ុយក្រែននឹងបញ្ចប់ជំហរអព្យាក្រឹត្យរបស់ប្រទេសមួយចំនួនដែរឬទេ ?

នៅពេលដែលគេសួរអំពីលទ្ធភាពដែលប្រទេសហ្វាំឡង់និងស៊ុយអែតអាចចូលជាសមាជិក អង្គការណាតូអគ្គលេខាធិការនៃសម្ព័ន្ធភាពយោធាលោកខាងលិចនេះលោក ជេន ស្តូលធេនប៊ឺក  បាននិយាយថាកាលពីសប្ដាហ៍មុនថា ៖ «វាគឺជាការសម្រេចចិត្តរបស់ពួកគេ ។ ប៉ុន្តែប្រសិនបើ ពួកគេសម្រេចចិត្តដាក់ពាក្យហ្វាំងឡង់និងស៊ុយអែតនឹងទទួលការស្វាគមន៍យ៉ាងកក់ក្ដៅហើយខ្ញុំ រំពឹងថាដំណើរការនេះនឹងធ្វើទៅយ៉ាងឆាប់រហ័ស » ។

ប្រទេសទាំងពីរបានចាត់ទុកខ្លួនឯងជាយូរណាស់មកហើយថាជាប្រទេសអព្យាក្រឹតផ្នែកយោធា  ប៉ុន្តែសង្គ្រាមនៅអ៊ុយក្រែនបានជំរុញឱ្យពួកគេកាន់តែខិតជិតសម្ព័ន្ធភាពយោធានៃអង្គការ សន្ធិសញ្ញាអាត្លង់ទិចខាងជើង(ណាតូ)។ ហើយពួកគេមិនមែនតែឯងទេខណៈពេលដែលប្រទេស អឺរ៉ុបដទៃទៀតក៏កំពុងពិចារណាឡើងវិញនូវជំហររបស់ពួកគេនៅចំពោះមុខសកម្មភាព អរិភាព របស់រុស្ស៊ី ។

ប្រទេសស្វីសត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃរដ្ឋប្រកាន់ជំហរអព្យាក្រឹត្យ ។ នៅ ក្នុង សន្ធិសញ្ញាបង្កើតរដ្ឋសហព័ន្ធស្វីសកាលពីឆ្នាំ១៨១៥ប្រទេសនេះបានប្ដេជ្ញាថាពួកគេនឹងមិនចូល រួមក្នុងសង្គ្រាមណាមួយទេ ហើយនឹងមិនអនុញ្ញាតឱ្យមានទាហានស៊ីឈ្នួលចូលរួមគាំទ្រភាគី ណាមួយទេ ។ ជាថ្នូរបណ្ដាប្រទេសមហាអំណាចអឺរ៉ុបកាលនោះ បានសន្យាថាពួកគេមិនចូលរួម ក្នុងសង្គ្រាមណាមួនៅលើទឹកដីស្វីសទេ ។ នេះគឺជាប្ដេជ្ញាអព្យាក្រឹត្យចាស់ជាងគេក្នុងពិភពលោក  ហើយអ្នកវិភាគជាច្រើននិយាយថាវាគឺជាការប្ដេជ្ញាខ្លាំងបំផុតដែលធានាដោយសហគមន៍ អន្តរជាតិ ។

ខណៈពេលដែលប្រទេសអ៊ុយក្រែនកំពុងរងការវាយប្រហារយ៉ាងខ្លាំងពីកងកម្លាំងយោធារុស្ស៊ី  ក៏ រដ្ឋាភិបាលស្វីសនៅតែប្រកាន់ជំហរអព្យាក្រឹត្យនេះ ។ ពួកគេបានប្ដេជ្ញាមិនផ្ដល់អាវុធទៅឱ្យ អ៊ុយក្រែនសូម្បីតែគ្រាប់រំសេវរថក្រោះអាល្លឺម៉ង់ដែលផលិតដោយពួកគេ ។

ប៉ុន្តែគេសង្កេតឃើញថាសម្រាប់សង្គ្រាមនេះប្រទេសស្វីសបានផ្លាស់ប្ដូរជំហរពួកគេក្នុងផ្នែកដ៏ធំ មួយ ។ ពួកគេបានចូលរួមក្នុងការដាក់ទណ្ឌកម្មដឹកនាំដោយលោក ខាង លិចទៅគោលដៅរុស្ស៊ី  ដែលរួមមានប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឹហ្គេ ឡាវរ៉ូវនិងមហាសេដ្ឋីរុស្ស៊ីជាច្រើនទៀត ។ក្នុងប្រវត្តិសាស្ត្រអព្យាក្រឹត្យរបស់ស្វីសពួកគេមិនដែល ចូលរួមក្នុងការដាក់ទណ្ឌកម្មបែបនេះទេ ។

រីឯប្រទេសអូទ្រីសវិញបានប្រកាសអព្យាក្រឹតភាពអចិន្ត្រៃយ៍កាលពីឆ្នាំ១៩៥៥ដែលជាលក្ខខណ្ឌ ចម្បងមួយក្នុងកិច្ចព្រមព្រៀងដើម្បីដកទ័ពបរទេសចេញពីទឹកដីខ្លួនដែលត្រូវបានដាក់ពង្រាយ បន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ។

ជំហរអព្យាក្រឹត្យនេះហាក់ដូចជាត្រូវបានបន្ទន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈពេល ដែលកងយោធាអូទ្រីសបានចូលរួមការសមយុទ្ធរួមគ្នាជាមួយសមាជិកអង្គការណាតូ ។ បើទោះ ជាយ៉ាងនេះក៏ដោយរដ្ឋាភិបាលអូទ្រីសគឺនៅភាគស្ទាក់ស្ទើរក្នុងការបោះបង់ជំហរអព្យាក្រឹត្យទាំង ស្រុងហើយចូលជាសមាជិកអង្គការណាតូ ហើយការស្ទុងមតិសាធារណបានបង្ហាញថាប្រជាជន អូទ្រីសភាគច្រើននៅគាំទ្រជំហរ អព្យាក្រឹត្យ ។

ប៉ុន្តែសង្គ្រាមនៅអ៊ុយក្រែនបានធ្វើឱ្យអូទ្រីសធ្វើការពិចារណាជំហររបស់ខ្លួនឡើងវិញ ។ កាលពី ខែមីនារដ្ឋាភិបាលបានប្រកាសការបង្កើនការចំណាយលើកងយោធាដើម្បីបង្កើនសមត្ថភាព ការពារ ជាតិ របស់ ខ្លួន ។ រដ្ឋាភិបាលនេះបានប្ដេជ្ញាចំណាយ១ភាគរយនៃផលិតផលក្នុងស្រុក សរុបទៅលើវិស័យយោធាជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ២០២៣តទៅដែលនេះគឺជាការកើនឡើង យ៉ាងខ្ពស់ធៀបនឹងឆ្នាំមុនៗ ។

ងាកមកមើលប្រទេសអៀរឡង់វិញប្រទេសនេះបានប្រកាសជំហរអព្យាក្រឹត្យបន្ទាប់ពីទទួល ឯករាជ្យពីចក្រភពអង់គ្លេសកាលពីឆ្នាំ១៩២១ហើយបានជំហរនេះយ៉ាងម៉ឺងម៉ាត់ក្នុងអំឡុងពេល នៃសង្គ្រាមលោក លើក ទីពីរ ។ ភាគច្រើនលើសលប់នៃប្រជាជនអៀរឡង់គឺនៅតែប្រឆាំងការ ចូលជាសមាជិកនៃអង្គការណាតូប៉ុន្តែការពិភាក្សាប្រធានបទនេះបានកើនឡើងក្នុងរយៈពេល ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ។

នាយករដ្ឋមន្ត្រីអៀរឡង់លោក ម៉ៃឃើលម៉ាទីនបានសង្កត់ធ្ងន់ម្ដងហើយម្ដងទៀតថាប្រទេស លោក មានអព្យាក្រឹតភាពយោធាប៉ុន្តែគាំទ្រអ៊ុយក្រែនផ្នែកនយោបាយ និង សីលធម៌។

វិលត្រឡប់មកប្រទេសស៊ុយអែតវិញបើទោះបីជាគ្មានមាត្រាស្ដីពីអព្យាក្រឹតភាពនៅក្នុង រដ្ឋធម្មនុញ្ញរបស់ខ្លួនក៏ដោយប្រទេសនេះបានប្រកាន់ជំហរអព្យាក្រឹត្យយោធាហើយមិន បាន ចូល រួមក្នុងសង្គ្រាមណាមួយចាប់តាំងពីដើមសតវត្សទី១៩មក។

ចាប់តាំងពីចូលជាសមាជិកសហភាពអឺរ៉ុបនៅឆ្នាំ១៩៩៥មកប្រទេសស៊ុយអែតបាននិយាយថា ខ្លួនគឺជារដ្ឋមិនចូលបក្សសម្ព័ន្ធប៉ុន្តែជារឿយបានចូលក្នុងការធ្វើសមយុទ្ធជាមួយអង្គការណាតូ។

រដ្ឋាភិបាលស៊ុយអែតបានបង្ហាញជំហរយ៉ាងច្បាស់ជុំវិញការឈ្លានពានរបស់រុស្ស៊ីទៅលើ អ៊ុយក្រែន ហើយបានផ្គត់ផ្គង់អាវុធទៅឱ្យក្រុងគៀវដោយរួមមានអាវុធប្រឆាំងគ្រាប់រថក្រោះ។ ចាប់តាំងពីការចាប់ផ្ដើមសង្គ្រាមនេះរដ្ឋាភិបាលស៊ុយអែតគឺកំពុងពិចារណាអំពីការដាក់ពាក្យចូល ជាសមាជិកអង្គការណាតូហើយនឹងធ្វើការសម្រេចចិត្តឆាប់ៗនេះ ខណៈពេលដែលការស្ទង់មតិ សាធារណបង្ហាញថាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រភាគច្រើននៃប្រជាជនស៊ុយអែតគាំទ្រការធ្វើ បែបនេះ។ ដូចស៊ុយអែតរដ្ឋាភិបាលប្រទេសហ្វាំងឡង់ក៏កំពុងពិចារណាដាក់ពាក្យចូលអង្គការ ណាតូផងដែរ ។ ប្រទេសហ្វាំងឡង់មានព្រំដែនប្រវែងជាង ១៣០០

គីឡូម៉ែត្រជាមួយរុស្ស៊ី។ ប្រទេសនេះទទួលឯករាជ្យពីរុស្ស៊ីកាលពីឆ្នាំ១៩១៧  ហើយនៅដើមសង្គ្រាមលោកលើកទីពីរ  បានរងការឈ្លានពានពីសហភាពសូវៀតធ្វើឱ្យបាត់បង់ដែនដីរបស់ខ្លួនមួយផ្នែកធំ។ ហ្វាំងឡង់ បានប្រកាន់ជំហរមិនចូលសម្ព័ន្ធភាពយោធាដើម្បីជៀសវាងបង្កបញ្ហាជាមួយសហភាពសូវៀត  ដែលអាចឈានដល់សង្គ្រាមសារជាថ្មី ។ ប៉ុន្តែការឈ្លានពានរបស់រុស្ស៊ីបានធ្វើឱ្យមានការ ប្រែប្រួលជំហរ និងមតិសាធារណមកគាំទ្រការចូលជាសមាជិកអង្គការណាតូ វិញ ៕
ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

spot_img