31 C
Phnom Penh
Friday, March 29, 2024

តុលាការសិង្ហបុរី​ព្យួរក​បុរស​ម្នាក់ ​ពី​បទ​ជួញដូរ​កញ្ឆាទម្ងន់ជាងមួយ​​គីឡូក្រាម​ ចូលក្នុងប្រទេស

សិង្ហបុរី៖ តុលាការកំពូលរបស់ប្រទេសសិង្ហបុរី បានកាលពីម្សិលមិញ បានច្រានចោលសំណើរសុំទុកជីវតឲ្យបុរសម្នាក់ ដែលតុលាការសម្រេចឲ្យផ្តន្ទាទោសប្រហារជីវិតដោយព្យួរក ក្នុងបទល្មើសរត់ពន្ធកញ្ឆាទម្ងន់ជាងមួយគីឡូក្រាម កាលពីឆ្នាំ២០១៨។

ទណ្ឌិតឈ្មោះ តាំងហ្គារ៉ាជូ ស៊ូពីយ៉ះ (Tangaraju Suppiah) អាយុ៤៦ឆ្នាំ ត្រូវតុលាការសិង្ហបុរីចេញសាលក្រមផ្តន្ទាទោសប្រហារជីវិត ដោយមិនខ្វល់នឹងការអង្វរកពីក្រុមគ្រួសារ សាច់ញាតិ និងសកម្មជនការពារសិទ្ធិមនុស្សក៏ដោយ។

សមាជិកក្រុមគ្រួសាររបស់ទណ្ឌិតរូបនេះ បាននិយាយថា ពួកគេទើបតែទទួលបានលិខិតមរណភាពរបស់ ឈ្មោះ តាំងហ្គារ៉ាជូ ស៊ូពីយ៉ះ ពីក្រុមប្រឆាំងនឹងការកាត់ទោសប្រហារជីវិត នៅក្នុងប្រទេសសិង្ហបុរី នាពេលថ្មីកន្លងមកនេះ ។

អ្នក​នាំ​ពាក្យ​របស់​ពន្ធនាគារ​ប្រទេស​សិង្ហបុរី ​បាន​និយាយ​ថា ការ​កាត់​ទោសដោយព្យួរក ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុងពន្ធនាគារ ឆាងគី (Changi) របស់សិង្ហបុរី តាមសាលដីការរបស់តុលាការកំពូល។

ទណ្ឌិតឈ្មោះ តាំងហ្គារ៉ាជូ ស៊ូពីយ៉ះ ត្រូវបានកាត់តុលាការទោសប្រហារជីវិត តាំងពីក្នុងឆ្នាំ២០១៨ម្ល៉េះ ពីបទ ប៉ុនប៉ងជួញដូរគ្រឿងញៀនខុសច្បាប់ទម្ងន់ជាងមួយគីឡូក្រាម បន្ទាប់ចៅក្រម​ ​បាន​រក​ឃើញ​ថា ជន​កំពុង​ប្រើ​លេខ​ទូរសព្ទផ្ទាល់ខ្លួន ដើម្បី​​ទាក់ទង​ជាមួយ​ក្រុម​​រត់ពន្ធ​គ្រឿងញៀន ​ចូល​ក្នុង​ប្រទេស​សិង្ហបុរី។

ក្រុមគ្រួសារ និងសកម្មជនប្រឆាំងនឹងទោសប្រហារជីវិត បានប្រកែកថា បុរសអាយុ៤៦ឆ្នាំរូបនេះ មិនទទួលបានការប្រឹក្សាផ្នែកច្បាប់ឲ្យបានត្រឹមត្រូវឡើយ ដោយសារតុលាការមិនព្រមឲ្យជួបជាមួយអ្នកបកប្រែតាមីល នៅដំណាក់កាលសួរចម្លើយរបស់នគរបាលសិង្ហបុរី ក្រោយពេលចាប់ខ្លួនបានភ្លាមៗ។

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោក ហ្វិល រ៉ូប៊ើតសុន (Phil Robertson) បានប្រឆាំងនឹងការប្រហារជីវិតនេះ ហើយបាននិយាយថា ភស្តុតាងដាក់បន្ទុកលើឈ្មោះ តាំងហ្គារ៉ាជូ ស៊ូពីយ៉ះ គឺមិនគ្រប់គ្រាន់ឡើយ ដោយសារទណ្ឌិតរូបនេះមិនដែលបានប៉ះកញ្ឆាដូចការចោទប្រកាន់ទេ ហើយក៏គ្មានមេធាវីការពារសិទ្ធិនៅនគរបាលសួរយកចម្លើយ ជាពិសេសមិនមានអ្នកបកប្រែភាសា តាមីល ដែលភាសាសម្រាប់ជនជាតិសិង្ហបុរីដើមកំណើតឥណ្ឌា។

ការកើនឡើងនៃចំនួនប្រជាជនសិង្ហបុរីត្រូវការទោសប្រហារជីវិត បានធ្វើឲ្យមានការព្រួយបារម្ភអំពីការប្រើប្រាស់ការកាត់ទោសប្រហារជីវិតក្នុងករណីជួញដូរគ្រឿងញៀនខុសច្បាប់ បន្ទាប់ពីបុរសម្នាក់ឈ្មោះ ណាហ្គេនថ្រាន ដាម៉ាលីងហ្គាន់ (Nagaenthran Dharmalingam) ត្រូវតុលាការសិង្ហបុរីព្យួរក កាលពីឆ្នាំ២០២២។

ថ្មីៗនេះ ប្រទេសម៉ាឡេស៊ីបានធ្វើវិសោធនកម្មាច្បាប់ ដើម្បីលុបការកាត់ទោសប្រហារជីវិត សម្រាប់បទល្មើសរួមទាំងការជួញដូរគ្រឿងញៀន និងផ្តល់អំណាចសល់ចៅក្រមក្នុងការប្រើប្រាស់ឆន្ទានុសិទ្ធិ ក្នុងការសម្រេចចិត្តលើការកាត់ទោស ប៉ុន្តែប្រទេសសិង្ហុបុរី នៅជាប្រទេសជិតខាងគ្នា នៅប្រកាន់​តឹងតែង​ចំពោះបទល្មើស​ជួញ​ដូរ​គ្រឿង​ញៀន។

អង្គការសហប្រជាជាតិ និយាយថា ប្រទេសរក្សាទោសប្រហារជីវិត គួរតែប្រើវាសម្រាប់តែបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ដោយមិនត្រូវរាប់បញ្ចូលបទល្មើសគ្រឿងញៀននោះទេ។

មន្ត្រីអង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា «ការបន្តអនុវត្តទោសប្រហារជីវិតរបស់ប្រទេសសិង្ហបុរី សម្រាប់បទល្មើសជួញដូរគ្រឿងញៀន គឺជាការប្រមាថសិទ្ធិមនុស្សនៅក្នុងប្រទេសសិង្ហបុរីនាសម័យទំនើប»៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img