32 C
Phnom Penh
Friday, March 29, 2024

តុលាការខេត្តកណ្ដាលចាប់ខ្លួនអ្នកលក់ឡេម្នាក់ តាមដីការ ពីបទបរិហាកេរ្ដិ៍ និងជេរប្រមាថជាសាធារណៈ

ភ្នំពេញ៖ អ្នកលក់ឡេតាមអនឡាញម្នាក់ ដែលមានឈ្មោះថា JJ Ching ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួន នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ តាមដីកាបញ្ជាឱ្យចូលខ្លួន របស់អយ្យការអមសាលាដំបូងខេត្តកណ្ដាល ដោយបានចាប់ខ្លួននៅតំបន់បឹងកក់ ក្នុងរាជធានីភ្នំពេញ។

យោងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ លោក លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានឱ្យដឹងថា ជនសង្ស័យរូបនេះ ឈ្មោះ សៅ លីឈីង អាយុ២៩ឆ្នាំ ពាក់ព័ន្ធករណី បរិហាកេរ្ដិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង។

ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងនៅខាងមុខហាងរបស់ជនសង្ស័យ ដែលមានឈ្មោះ ក្រុមហ៊ុន ជេឈីង ស្ថិតក្នុងតំបន់បឹងកក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បន្ទាប់ពីចាប់ខ្លួនជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីអនុវត្តតាមនីតិវិធី៕


អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img