36 C
Phnom Penh
Tuesday, March 19, 2024

តារាទឹកភ្នែក នី មុន្នីនាថ បំផុសយុវវ័យលើកស្ទួយវិស័យការអានសៀវភៅនៅកម្ពុជា

តារា​សម្ដែង​សម្បូរ​ទឹកភ្នែក​តែង​ក្ដាប់​បាន​តំណែង​តួឯក​ស្ទើរ​គ្រប់​រឿង​កញ្ញា នី មុន្នីនាថ បាន​ចេញ​មក​បំផុត​ស្មារតី​ដល់​យុវវ័យ ដើម្បី​លើក​ស្ទួយ​វិស័យ​ការ​អាន​សៀវភៅ​នៅ​កម្ពុជា​ឲ្យ​បាន​គ្រប់គ្នា។ ការ​បំផុស​នេះ​ស្រប​ពេល​ដែល​មាន​ការ​រៀបចំ​ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី ៩។

តារា​ស្រី នី មុន្នីនាថ បាន​លើក​ឡើង​ថា តោះ​ចូលរួម​ទាំងអស់​គ្នា ដើម្បី​លើកស្ទួយ​ក្នុង​វិស័យ​ការ​អាន​សៀវភៅ​នៅ​កម្ពុជា។ កម្មវិធី​ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី ៩ នឹង​ប្រារព្ធ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី ០៩ ថ្ងៃ​ទី ១០ និង​ទី ១១ ខែ​ធ្នូ ឆ្នាំ ២០២២ នេះ​ហើយ ដែល​ចាប់ផ្ដើម​ពី​វេលា​ម៉ោង ៧ ព្រឹក ដល់ ៧ ល្ងាច ដែល​មាន​ទីតាំង​ស្ថិតនៅ​បណ្ណាល័យ​ជាតិ។ ពាក្យស្លោក​ជា​ផ្លូវការ “មួយ​ថ្ងៃ​អាន មួយថ្ងៃ​ដឹង”។

កញ្ញា នី មុន្នីនាថ បាន​បន្ត​ទៀត​ថា កម្មវិធី​«ពិព័រណ៍​សៀវភៅ​កម្ពុជា​» លើក​ទី ៩ នៅ​ឆ្នាំនេះ គឺ​កម្មវិធី​យើង​កាន់តែ​ពិសេស​ជាង​មុន​ជាមួយ​នឹង​កំណើន​ស្តង់​លក់​សៀវភៅ​ដែល​នឹង​មាន​ជម្រើស​សៀវភៅ​ច្រើនជាង​មុន​សម្រាប់​បងប្អូន​ពូ​មីង​ដែល​ជា​អ្នក​ស្រលាញ់​សៀវភៅ​ទាំងអស់​គ្នា។ កម្មវិធី​របស់​យើង​មិនមែន​មាន​ត្រឹមតែ​ស្តង់​លក់​សៀវភៅ​តែមួយ​ប៉ុណ្ណោះ​នោះ​ទេ មាន​ទាំង​ការ​បញ្ចុះ​តម្លៃ​ពិសេស​ទៀត​ផង។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នឹង​មាន​សកម្មភាព​សប្បាយ​នានា​ផង​ដែរ។

តាម​ការ​កត់សម្គាល់ តារា​សម្ដែង​ទឹកភ្នែក នី មុន្នីនាថ ជា​បន្តបន្ទាប់ គេ​តែងតែ​ឃើញ​នាង​បង្ហាញ​សារ​ចូលរួម​បំផុស​ស្មារតី​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​សិល្បករ​-​សិល្ប​ការិនី ក្នុង​កិច្ច​ការងារ​សង្គម​ដូចជា​, ការ​ចូលរួម​បរិច្ចាគ​ឈាម​ជួយសង្គ្រោះ​អាយុជីវិត​អ្នក​ដែល​ត្រូវការ​ឈាម​បន្ទាន់​,​ផ្សព្វផ្សាយ​ការ​អប់រំ​ផ្សេងៗ និង​ជាក់ស្ដែង​ពេលនេះ នី មុន្នីនាថ ចេញ​មក​បំផុស​យុវវ័យ​លើកស្ទួយ​វិស័យ​ការ​អាន​សៀវភៅ​នៅ​កម្ពុជា​ជាដើម៕

ដោយ ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img