36 C
Phnom Penh
Tuesday, March 19, 2024

តារាចម្រៀង Justin Bieber ប្រកាសផ្អាកការងារសិល្បៈទាំងអស់ឡើងវិញ ដើម្បីថែសុខភាពផ្លូវកាយ និងផ្លូវចិត្ត

(អាមេរិក)៖ តារាចម្រៀងប្រុសល្បីឈ្មោះ Justin Bieber បាននិយាយនៅថ្ងៃអង្គារ៍សប្តាហ៍នេះថា លោកសុំផ្អាកពីការងារសិល្បៈទាំងអស់ ជាពិសេសគឺការប្រគំតន្រ្តីទេសចរណ៍ពិភពលោក ក៏ត្រូវបានផ្អាកឡើងវិញផងដែរ ដោយសារតែបញ្ហាសុខភាព ដែលតម្រូវឱ្យលោកយកចិត្តទុកដាក់ឡើងវិញ ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters។

តារារូបនេះបានបង្ហោះសារនៅក្នុងបណ្តាញសង្គម Instagram នាពេលថ្មីៗនេះថា ការសម្តែងលើឆាកឡើងវិញនៅក្នុងកម្មវិធីប្រគំតន្ត្រីចំនួន៦ បន្ទាប់ពីធូរស្បើយពីជំងឺខ្វិនមុខនោះ បានធ្វើឱ្យប៉ះពាល់ដល់សុខភាពលោកជាខ្លាំង។ បន្ថែមពីនេះ បន្ទាប់ពីពិភាក្សាជាមួយក្រុមគ្រូពេទ្យ និងគ្រួសាររួចរាល់ តារាចម្រៀងរូបនេះបានសម្រេច ជ្រើសរើសយកការមើលថែសុខភាពជាអាទិភាព ជាជាងការកំសាន្ត។

បើគេនៅចាំមិនភ្លេច មុនការចាប់ផ្ដើមជាផ្លូវការនៅខែមីនា ការប្រគំតន្ត្រីទេសចរណ៍ Justice World Tour បានពន្យារពេលក្រោយពីក្រុមការងាររបស់ Justin Bieber បានឆ្លងជំងឺកូវីដ១៩ ហើយក្រោយមកក៏ត្រូវបានពន្យារពេលទៀត ដោយសារ Justin កើតជំងឺខ្វិនមុខ។ ទោះយ៉ាងណាក្តី តារាប្រុសវ័យ២៨ឆ្នាំរូបនេះ មិនបានបញ្ជាក់ច្បាស់ឡើយថា តើពេលណានឹងវិលត្រឡប់មកកាន់ឆាកតន្ត្រីវិញ?

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img