36 C
Phnom Penh
Tuesday, March 19, 2024

ជំនួយការលោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តពិគ្រោះយោបល់ជាមួយដៃគូទៅលើក្របខ័ណ្ឌធានាសន្តិសុខ

កៀវ ៖ សារព័ត៌មានអនឡាញ LB.ua បានរាយការណ៍នៅថ្ងៃចន្ទដើមសប្តាហ៍នេះថា ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនលោក អាឌ្រីយ យែម៉ាក បាននិយាយថា ទីក្រុងកៀវនៅតែបន្តពិគ្រោះយោបល់ជាមួយដៃគូរបស់ខ្លួនទៅលើក្របខ័ណ្ឌធានាសន្តិសុខ។

លោក យែម៉ាក ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយ ដែលបានបញ្ជាក់ដូច្នេះថា យើងបន្តការពិគ្រោះយោបល់ជាអចិន្ត្រៃយ៍… រហូតមកទល់ថ្ងៃនេះ ប្រទេសជាច្រើនមកពីទ្វីបផ្សេងគ្នាបានបង្ហាញបំណងចង់ក្លាយជាអ្នកធានានាពេលអនាគត។ និយាយអំពីទម្រង់ដែលអាចកើតមាននៃការធានាសន្តិសុខ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនរូបនេះបានបញ្ជាក់ថា វាគួរតែរួមបញ្ចូលកិច្ចព្រមព្រៀងក្របខ័ណ្ឌពហុភាគីតែមួយរវាងរដ្ឋអ្នកធានាទាំងអស់ និងកិច្ចព្រមព្រៀងទ្វេភាគីដាច់ដោយឡែករវាងអ៊ុយក្រែន និងអ្នកធានានីមួយៗ។

លោក យែម៉ាក បន្ថែមថា ប្រទេសអ្នកធានាត្រូវតែផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ មុនពេលចូលជាធរមាន។ នៅក្នុងកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ីដែលបានធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីចុងខែមីនា ទីក្រុងកៀវបានស្នើឱ្យចុះហត្ថលេខាលើសន្ធិសញ្ញាធានាសន្តិសុខអន្តរជាតិថ្មីមួយ ដែលកំណត់កាតព្វកិច្ចសម្រាប់ប្រទេសអ្នកធានា ក្នុងការផ្តល់ជំនួយយោធាដល់អ៊ុយក្រែនក្នុងករណីមានការវាយប្រហារជាថ្មីទៀត៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img