35 C
Phnom Penh
Friday, March 29, 2024

ជនមិនស្គាល់មុខចូលមកកាប់ និងចាក់ជាច្រើនកាំបិត នៅផ្ទះរបស់ជនរងគ្រោះ បណ្តាលឱ្យស្លាប់ ព្រមទាំងលួចយកទូរព្ទ២គ្រឿង និងម៉ូតូ១គ្រឿងទៀតផង

ខេត្តកំពង់ឆ្នាំង បុរសម្នាក់បានស្លាប់ យ៉ាងអាណោចអាធម្ម ក្នុងថ្លុកឈាម បណ្ដាលឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៨ និង ៤០នាទីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅនឹងផ្ទះរបស់ខ្លួន ក្នុងភូមិតាំងពោន ឃុំពាម ស្រុកសាមគ្គីមានជ័យ ខណៈក្រោយពេលមាន ទាស់សម្ដីគ្នា ក្នុងពេលផឹកស៊ី។

តាមរបាយការណ៍របស់អធិការនគរបាលស្រុកសាមគ្គីមានជ័យ បានឲ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះ នុត សារឿន អាយុ ៥២ ឆ្នាំ មានពីរលំនៅភូមិឃុំកន្លែងកើតហេតុខាងលើ។ មុនពេលកើតហេតុជនរងគ្រោះបានចូលរួមផឹកស៊ីជាមួយគេនៅកន្លែងមួយ ហើយក៏មានទាស់ពាក្យសំដីគ្នា ក្រោយមកជនរងគ្រោះក៏បានត្រឡប់មកដេកនៅផ្ទះរបស់ខ្លួនវិញ។ ស្រាប់តែមានជនមិនស្គាល់មុខ មកលួចកាប់ និងចាក់ជាច្រើនកាំបិត បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម។ 

សមត្ថកិច្ចនគរបាលបានបញ្ជាក់ទៀតថា ក្រោយពេលសម្លាប់ជនរងគ្រោះហើយ ជនបង្កបានលួចយកទូរសព្ទដៃចំនួន ២ គ្រឿង និងម៉ូតូ១គ្រឿង ពីជនរងគ្រោះ ជិះគេចខ្លួនបាត់ ដែលពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់៕

ដោយ៖ Puthinews  

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img