29 C
Phnom Penh
Friday, April 19, 2024

ចំណាត់ការខេត្តបញ្ជារុះរើ ស្លាកប៉ាណូ និងសំយាបមុខផ្ទះ ដើម្បីរំលេចសោភណ្ឌសំណង់សម័យបារាំង

បាត់ដំបង៖ ប្រជាពលរដ្ឋដែលមានលំនៅឋានកណ្តាលក្រុងបាត់ដំបង កំពុងមមាញឹកដោះស្លាកយីហោ ក៏ដូចជាផ្ទាំងប៉ាណូ ដែលមានការបំពាក់ ឬ.តបន្ថែម និងសំយាបនៅខាងមុខផ្ទះ ចេញទាំងអស់ ដើម្បីរំលេចសំណង់សម័យអាណានិគមនិយមបារាំង និងសោភ័ណភាពទីក្រុងឱ្យបានប្រសើរឡើង តបតាមការណែនាំពីរដ្ឋបាលសាលាខេត្ត។

លោកអភិបាលក្រុង ផេង សិទ្ធី បានបញ្ជាក់ថា ដោយមានបទបញ្ជាពីឯកឧត្តមអភិបាលខេត្ត ក្នុងការកែលំអរទីក្រុងបាត់ដំបង ឱ្យមានសោភ័ណភាព ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរណ៍ផងនោះ លោកបានចេញសេចក្តីណែនាំដល់ប្រជាពលរដ្ឋដែលមានលំនៅឋានក្នុងក្រុង ពិសេសនៅតាមបណ្តោយសងខាងផ្លូវលេខ១ លេខ២ និងលេខ៣ ត្រូវធ្វើការរុះរើចេញឱ្យអស់នូវសំយាបខាងមុខផ្ទះ និងផ្ទាំងប៉ាណូ ពិសេសគឺស្លាកយីហោផ្សេងៗ ដែលលយចេញមកលើចិញ្ចើមផ្លូវ ត្រូវកាត់ចេញទាំងអស់។

លោកបានសង្កត់ធ្ងន់ថា ការធ្វើបែបនេះក្នុងន័យរៀបចំនូវសោភ័ណភាពក្រុង ឱ្យមើលឃើញទិដ្ឋភាពសំណង់ផ្ទះសល់ពីសម័យអាណានិគមនិយមបារាំងទាំងអស់ និងចង់កែប្រែមុខមាត់ក្រុងបាត់ដំបង ឱ្យស្រស់បំព្រងផងដែរ ដើម្បីស្របនឹងឈ្មោះ ទីក្រុងជាប់ចំណាត់ថ្នាក់ផ្ការំដួល ៣ ទង។

បច្ចុប្បន្នគេសង្គេតឃើញថា ប្រជាពលរដ្ឋកំពុងដាក់កម្លាំងអោយរុះរើទាំងយប់ ទាំងថ្ងៃ ដើម្បីចូលរួមសហការតាមសំណូមពររបស់អាជ្ញាធរខេត្ត ក្រុង៕
ដោយ៖ ពុទ្ធិញ៉ូស៍

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img