32 C
Phnom Penh
Thursday, March 28, 2024

ចក្រភព​អង់គ្លេស​គ្រោង​ទិញ​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ឲ្យ​អ៊ុយក្រែន សម្រាប់ទប់ទល់រុស្ស៊ីឈ្លានពាន

ទីក្រុងឡុងដ៍៖ ចក្រភពអង់គ្លេស ដែលជាម្ចាស់ជំនួយធំទី២សម្រាប់អ៊ុយក្រែន បន្ទាប់ពីសហរដ្ឋអាមេរិក នៅពេលថ្មី២នេះ បានសម្រេចផ្តល់ជំនួយផ្នែកយោធានូវទំហំទឹកប្រាក់ចំនួន២,៨ពាន់លានដុល្លារ ដល់ទីរដ្ឋាភិបាលទីក្រុង ដើម្បីពង្រឹងសមត្ថភាពកងទ័ពក្នុងការវាយបកដណ្តើមយកទឹកដីពីរុស្ស៊ីមកវិញ។

ការប្រកាសបែបនេះ ត្រូវទទួលរងការព្រមានពីរុស្ស៊ី​​ម្តង​ហើយ​ម្តង​ទៀត​ថា ជំនួយ​បែប​នេះ​គ្រាន់​តែអួសបន្លាយ​ជម្លោះ​នៅអ៊ុយក្រែន​តែប៉ុណ្ណោះ។

ស្របតាមគំនិតផ្តួចផ្តើមដេញថ្លែសព្វាវុធនៅជុំបន្ទាន់ ដែលផុតកំណត់នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ គេរំពឹងថា នឹងទទួលបានការចាប់អារម្មណ៍ពីអ្នកផ្គត់ផ្គង់សព្វាវុធទូទាំងពិភពលោក ក្នុងការលក់មីស៊ីលរយៈចម្ងាយឆ្ងាញ ឬគ្រាប់រ៉ុក្កែត បាញ់ចេញពីដី ចេញពីសមុទ្រ ឬតាមអាកាស ដែលចម្ងាយពី១០០ ទៅ៣០០គីឡូម៉ែត្រ។

តម្រូវការដែលចង់បានសម្រាប់គ្រាប់រ៉ុក្កែតរួមមាន “ប្រូបាប៊ីលីតេទាបនៃការស្ទាក់ចាប់ សមត្ថភាពធ្វើផែនការបេសកកម្ម” និង “វិធីសាស្ត្រជ្រៀតចូលការពារដែនអាកាស ដើម្បីបង្កើនប្រូបាប៊ីលីតេនៃការវាយប្រហារដោយជោគជ័យ”។

នាពេលកន្លងមក ចក្រភពអង់គ្លេស ធ្លាប់បានផ្តល់ឲ្យទីក្រុងកៀវនូវប្រព័ន្ធបាញ់មីស៊ីលប្រភេទ M 270 ជាច្រើនគ្រឿង ដើម្បីបាញ់គ្រាប់រ៉ុក្កែតរយៈចម្ងាយរហូតដល់៩០គីឡូម៉ែត្រ។

ប្រតិកម្មនឹងជំនួយសព្វាវុធរយៈចម្ងាយឆ្ងាយ រដ្ឋាភិបាលទីក្រុងមូស្គូ បានបញ្ជាក់ម្តងហើយម្តងទៀតថា កងកម្លាំងរុស្ស៊ីនឹងសម្រុកចូលកាន់ទីតាំងអ៊ុយក្រែន ក្នុងករណីបណ្តាប្រទេសលោកខាងលិចហ៊ានផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយដល់រដ្ឋាភិបាលទីក្រុងគៀវ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយនៅក្នុងសុន្ទរកថា ទៅកាន់សភាសហព័ន្ធថា «កាលៈទេសៈគួរតែច្បាស់ហើយសម្រាប់មនុស្សគ្រប់គ្នានៅទីនេះ គឺប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយរបស់លោកខាងលិច បានបញ្ជូនទៅឲ្យប្រទេសអ៊ុយក្រែន កាន់តែច្រើនឡើងៗ ដូច្នេះយើងនឹងជំរុញការគំរាមកំហែងនេះ ឲ្យទៅឆ្ងាយពីព្រំដែនរបស់យើង»។

លោក វ្ល៉ាឌីមៀ ពូទីន ធ្លាប់បានព្រមានថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ី នឹងស្វែងរកគោលដៅវាយប្រហារថ្មីថែមទៀត ប្រសិនបើលោកខាងលិចផ្តល់ឲ្យអ៊ុយក្រែន នូវមីស៊ីលរយៈចម្ងាយឆ្ងាយ។

លោកពូទីនបានសង្កត់ធ្ងន់ថា «ប្រសិនបើមីស៊ីលទាំងនេះត្រូវផ្គត់ផ្គង់ យើងនឹងសម្រេចឲ្យច្បាស់លាស់ និងប្រើប្រាស់គ្រប់មធ្យោបាយរបស់យើង ដែលយើងមានគ្រប់គ្រាន់ ដើម្បីវាយប្រហារទៅលើគោលដៅ ដែលមិនទាន់បានវាយប្រហារ»។

ប្រទេសរុស្ស៊ីបានព្រមានថា ជំនួយយោធារបស់លោកខាងលិចដល់ក្រុងគៀវ បានត្រឹមតែអូសបន្លាយជម្លោះនៅអ៊ុយក្រែនប៉ុណ្ណោះ និងធ្វើឲ្យប្រទេសលោកខាងលិចប្រឈមមុខដោយផ្ទាល់ជាមួយប្រទេសរុស្ស៊ី ដោយអង្គការណាតួជាអ្នកចេញមុខធ្វើសង្គ្រាមប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងម៉ូស្គូ។

ប្រតិកម្មនឹងជំនួយផ្នែកយោធាដ៏ច្រើនសម្បើមដល់ប្រទេសអ៊ុយក្រែននេះ ប្រជាជនអង់គ្លេស បាននិយាយរិះគន់ថា ហេតុ​អ្វី​បាន​ជា​ចក្រភព​អង់គ្លេស​ខ្ជះខ្ជាយ​លុយ​ច្រើនម្លេះ សម្រាប់​ប្រទេស​​មិន​មែន​ជា​សមាជិក​អង្គការណាតូ? តើយើងគួរយកលុយពីអ្នកបង់ពន្ធបន្ថែមទៀត នៅពេលប្រជាជនអង់គ្លេសកំពុងរងទុក្ខវេទនា?។ ហាងស្រា 2 កន្លែងក្នុងមួយថ្ងៃ ហាងនៅក្នុងប្រទេសអង់គ្លេសត្រូវក្ស័យធន ដោយសារមិនអាចបង់ថ្លៃវិក្កយបត្រ។ ចុះហេតុអ្វី​បាន​ជា​អ្នក​នឹង​បញ្ជូន​មីស៊ីល​ទៅ​ប្រទេស ​ដែល​បាន​ចាញ់សង្គ្រាមទៅ​ហើយ?

ចំណែកអ្នករិះគន់ម្នាក់ទៀត បានបញ្ចេញយោបល់ថា គ្រប់គ្នាដឹងថា រុស្ស៊ីមិនអាចចាញ់បានទេ។ រុស្ស៊ីមានយោធាខ្លាំងៗច្រើនណាស់ និងមានខាងបច្ចេកវិទ្យាខ្ពស់ជាតនៅបណ្តាប្រទេសលោកខាងលិច។ ខ្ញុំគិតថា ចក្រភពអង់គ្លេសចង់ឲ្យអ៊ុយក្រែនប្រជាជនស្លាប់ទាំងអស់។ តើ​អ្វី​ទៅ​ជា​ការ​ឈ្លក់​វង្វេង​នឹង​រុស្ស៊ី?៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img