34 C
Phnom Penh
Thursday, March 28, 2024

ឃាត់ប្រពន្ធមិនឱ្យទៅលេងកូននៅស្រុកកំណើតមិនស្តាប់ ប្រើកាំបិតខ្វែវកាប់ដាច់ដៃ និងដាច់ស្លឹកត្រចៀកឱ្យរបួសធ្ងន់

បន្ទាយមានជ័យ៖ស្ត្រីម្នាក់សុំប្ដីទៅលេងកូននៅឯស្រុក តែប្ដីមិនឱ្យទៅក៏កើតជាជម្លោះ រហូតប្តីទាញកាំបិតខ្វែវកាប់ប្រពន្ធដាច់ស្លឹកត្រចៀក រងរបួសធ្ងន់ហើយរត់គេចខ្លួនត្រូវសមត្ថកិច្ចតាមចាប់។

សមត្ថកិច្ចបានឱ្យដឹងថា អំពើហឹង្សានេះបានកើតឡើងនៅក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត កាលពីយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។ ស្ត្រីរងគ្រោះឈ្មោះ ព្រំផល្លី អាយុ ៥៦ឆ្នាំ នៅភូមិ សង្កាត់ កើតហេតុជាកម្មការនី។ រីឯជនបង្កជាប្តី ឈ្មោះវែង ខៀវអាយុ៥៣ឆ្នាំនៅជាមួយគ្នា។

ដំបូងប្រពន្ធបានសុំប្តីទៅស្រុក ដើម្បីលេងកូនៗ។ តែប្តីមិនអនុញ្ញាត ទើបឈានដល់ការឈ្លោះប្រកែកគ្នា រហូតផ្ទុះអំពើហឹង្សា ប្តីក៏បានទាញកាំបិតខ្វែវកាប់ប្រពន្ធបណ្ដាលឱ្យចំផ្នែកក្បាល និង ដាច់ស្លឹកត្រចៀកខាងឆ្វេង ដាច់ដៃឆ្វេងរងបួសធ្ងន់។ ក្រោយកើតហេតុ កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានចុះពិនិត្យដល់កន្លែងកើតហេតុ និងតាមស្វែងរកចាប់ជនសង្ស័យយកមកចាត់ការតាមច្បាប់៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img